យុគសម័យ - សហគ្រាសបរទេសជាច្រើននៅវៀតណាមជឿជាក់ថាទោះបីមានការរីករាលដាលនៃ COVID-19 ក៏ដោយ ក៏វៀតណាមនៅតែជាកោលដៅទាក់ទាញសម្រាប់ក្រុមហ៊ុនអន្តរជាតិ។
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Hai Chau ខេត្ត Da Nang សប្បាយចិត្តក្នុងអំឡុងពេលដកបទបញ្ជាឲ្យបិទមន្ទីរពេទ្យ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ថ្នាក់ដឹកនាំសហគ្រាសបរទេសនៅតែមានសុទិដ្ឋិនិយមអំពីការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ទោះបីជាមានការកើនឡើងនូវចំករណីថ្មីឆ្លងCOVID-19 ដែលបានបង្កឱ្យអនុវត្តការរក្សាគម្លាតសង្គមថ្មី ជាពិសេសនៅទីក្រុង Da Nang ក៏ដោយ។
លោក Kenneth Atkinson ស្ថាបនិកក្រុមហ៊ុនសវនកម្មអន្តរជាតិ Grant Thornton និងជាអនុប្រធានក្រុមផ្តល់ប្រឹក្សាទេសចរណ៍ (TAB) បាននិយាយថា អ្នកសេដ្ឋកិច្ចកំពុងព្រមានថា ការផ្ទុះឡើងថ្មីនៃ COVID-19 អាចគ្របដណ្តប់ដោយភាពងងឹតទៅលើការព្យាករណ៍មុនៗ អំពីកំណើនសេដ្ឋកិច្ចក្នុងរយៈពេលខ្លីរបស់វៀតណាម។
ទោះជាយ៉ាងណាលោក Atkinson បានមានប្រសាសន៍ថាលោកមិនមានការព្រួយបារម្ភខ្លាំងពេកទេ ព្រោះលោកជឿជាក់ថាប្រទេសវៀតណាមនឹងនៅតែជាគោលដៅទាក់ទាញសម្រាប់ក្រុមហ៊ុនអន្តរជាតិ។ លោកបាននិយាយថា “ វិធីដែលប្រទេសវៀតណាមទប់ទល់នឹងរលកទី ១ នៃ COVID-19 បានធ្វើឱ្យប្រជាជនមានទំនុកចិត្តយ៉ាងខ្លាំងទៅលើប្រទេសជាតិ ហើយនោះនឹងពន្លឿនដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញ” ។
ទោះបីរស់នៅនិងធ្វើការក្រោមការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងរឹតត្បិតក៏ដោយ ប៉ុន្តែជនបរទេសភាគច្រើននៅខេត្ត Da Nang ជឿជាក់ថា រដ្ឋាភិបាលវៀតណាមបានចាត់វិធានការឆាប់រហ័សៗ និងមាន ប្រសិទ្ធិភាព ដើម្បីទប់ស្កតាត់ការរីករាលដាលនៃជំងឺ COVID-19 ទាំងនៅដើមឆ្នាំនេះនិងពេលបច្ចុប្បន្នដែរ។
លោកស្រី Eva Monique McDonough ពលរដ្ឋកាណាដាកំពុងបង្រៀនភាសាអង់គ្លេស នៅវៀតណាមបានមានប្រសាសន៍ថា “ ខ្ញុំមានការព្រួយបារម្ភតិចណាស់ដែលដឹងថា សហគមន៍ដែលខ្ញុំកំពុងរស់នៅនេះគេគោរពយ៉ាងម៉ឹងម៉ាត់នូវរាល់បទបញ្ជាពីរដ្ឋាភិបាល។ បទបញ្ជាទាំងនោះមានគោលបំណងការពារយើងឱ្យមានសុវត្ថិភាព។
អ្នករចនាគេហទំព័រមួយក៏យល់ស្របថារដ្ឋាភិបាលវៀតណាមកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារការផ្ទុះឡើងថ្មីនៃជំងឺរាតត្បាតហើយចាត់វិធានការណ៍នាបច្ចុប្បន្ននេះ វាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន