វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ - ប្រទេសវៀតណាខិតខំធ្វើតេស្តគ្លីនិកដំណាក់កាលទី៣នៅឆ្នាំ ២០២១

23:11 | 22/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលវៀតណាម​ លោក Nguyen Thanh Long បានមានប្រសាសន៍ថា នាបច្ចុប្បន្ននេះអង្គភាពចំនួន ៤ របស់ប្រទេសវៀតណាម កំពុងធ្វើការស្រាវជ្រាវនិងព្យាយាមធ្វើតេគ្លីនិកសម្រាប់ដំណាក់កាលទី ៣ នៃការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំង COVID-១៩ នៅឆ្នាំ ២០២១ ខាងមុខនេះ។

នាបច្ចុប្បន្ននេះអង្គភាពចំនួន ៤ របស់ប្រទេសវៀតណាម កំពុងធ្វើការស្រាវជ្រាវនិងព្យាយាមធ្វើតេគ្លីនិកសម្រាប់ដំណាក់កាលទី ៣ នៃការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំង COVID-១៩ នៅឆ្នាំ ២០២១ ខាងមុខនេះ

នៅក្នុងកិច្ចប្រជុំជាប្រចាំនៃរដ្ឋាភិបាលជាមួយគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ១៩ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc កាលពីរសៀលថ្ងៃទី ២១ ខែសីហា រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាល Nguyen Thanh Long បានមានប្រសាសន៍ថានៅលើពិភពលោកកំពុងស្ថិតក្នុងដំណើរការវាយតម្លៃមុនគ្លីនិកនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១៣៨ ប្រភេទដែលក្នុងនោះមាន ២៩ ប្រភេទដែលកំពុងធ្វើតេស្តនិង ៦ ប្រភេទទៀតកំពុងឈានចូលដំណាក់កាលទី ៣ ផងដែរ»។

លោកបានបន្ថែមថា “ទោះបីជាប្រទេសនានាកំពុងប្រកួតប្រជែងនឹងពេលវេលាដើម្បីផលិតក៏ដោយ ការទទួលបានវ៉ាក់សាំងគឺពិបាកខ្លាំងណាស់។ គេបានព្យាករណ៍ថាក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ វៀតណាមនឹងអាចទទួលបានប្រភពវ៉ាក់សាំង” ។ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលរូបនេះក៏បានចែករំលែកផងដែរថា នាបច្ចុប្បន្ន មានអង្គភាពចំនួន ៤ នៃប្រទេសវៀតណាម កំពុងធ្វើការស្រាវជ្រាវនិងព្យាយាមនៅឆ្នាំ ២០២១ នឹងធ្វើការតេស្តគ្លីនិកសម្រាប់ដំណាក់កាលទី ៣ ផងដែរ។

វាយតម្លៃជាទូទៅអំពីការងារបង្ការនិងទប់ស្កាត់ជំងឺឆ្លងនៅទូទាំងប្រទេស រដ្ឋមន្ត្រីស្តីទីនៃក្រសួងសុខាភិបាលវៀតណាម បានមានប្រសាសន៍ថា ការងារនេះកំពុងត្រូវបានធ្វើឡើងតាមលក្ខណៈលំដាប់លំដោយដើម្បីធានាសុវត្ថិភាពហើតបើតាមលោក Long ការងារចម្បងគឺត្រូវទប់ស្កាត់ជំងឺរាតត្បាតឲ្យកាន់តែលឿនកាន់តែល្អ ហេតុនេះហើយផលវិបាកនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងទៀតផង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត