ពិធីអបអរសាទរខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ាននៅសហរដ្ឋអាមេរិក

20:05 | 21/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ខែសីហាបានរៀបចំពិធីរំលឹកខួបលើកទី ៥៣ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមប្រព័ន្ធអនឡាញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (ក្នុងនាមជាប្រធានអាស៊ាន ២០២០) សហការជាមួយស្ថានទូតនៃប្រទេសជាសមាជិកអាស៊ានប្រចាំនៅសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Ha Kim Ngoc

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានបញ្ជូនការអបអរសាទររបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo ដែលក្នុងនោះវាយតម្លៃថា អាស៊ានបានក្លាយជាតំបន់សន្តិភាពស្ថិរភាពនិងមានវិបុលភាពកាន់តែខ្លាំងឡើង ដោយអះអាងថាអាស៊ាននិងយន្តការនានាដែលដឹកនាំដោយអាស៊ានគឺជាផ្នែកដ៏សំខាន់មួយនៃចក្ខុវិស័យរបស់សហរដ្ឋអាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក។ លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស Stiwell ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបាននឹងកំពុង ចែករំលែកគោលការណ៍ ដែលបានចែងនៅក្នុងចក្ខុវិស័យរបស់អាមេរិកនិងអាស៊ានស្តីតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក ដែលក្នុងនោះគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការគោរពអធិបតេយ្យការ និងការគោរពច្បាប់ជាចម្បងនិងតម្លាភាពផងដែរ។ សហរដ្ឋអាមេរិកនឹងបន្តរួមដំណើរជាមួយអាស៊ាន ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក - អាស៊ានដែលក្នុងនោះសហរដ្ឋអាមេរិកបន្តគាំទ្រ អាស៊ានក្នុងការលើកកំពស់សមត្ថភាពខាងនាវាចរណ៍ផងដែរ។

កិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ

តាមលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Ha Kim Ngoc បានឲ្យដឹងថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីពង្រឹងសាមគ្គីភាពនិងមិត្តភាពរបស់អាស៊ាននិងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូនានាផងដែរ។ វៀតណាមជឿជាក់លើអនាគតភ្លឺស្វាងនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក និងជូនពរឲ្យសហរដ្ឋអាមេរិកបន្តចូលរួមស្មារតីស្ថាបនាជាមួយតំបន់រួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការគោរពច្បាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត