យុគសម័យ - នាថ្ងៃទី ១៧ ខែសីហា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីព័ត៌មានក្នុងសារព័ត៌មានបរទេសអំពីទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្ររបស់ម៉ាឡេស៊ីដោយដេញតាមនាវានេសាទវៀតណាមនិងស្លាប់អ្នកនេសាទវៀតណាមម្នាក់ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី The Thi Thu Hang បានមានប្រសាសន៍ថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang
“អនុវត្តតាមការណែនាំរបស់ក្រសួងការបរទេសភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់អំពីករណីនេះ។ យោងតាមព័ត៌មានដំបូងពីភាគីម៉ាឡេស៊ី កាលថ្ងៃទី ១៦ ខែសីហា នៅដែនទឹកលំហសមុទ្ររដ្ឋ Kelantan (ម៉ាឡេស៊ី) មានការប៉ះទង្គិចគ្នារវាងទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្ររបស់ម៉ាឡេស៊ីនិងនាវានេសាទវៀតណាមពីរគ្រឿង ដែលបានស្លាប់អ្នកនេសាទវៀតណាមម្នាក់។ នាវានេសាទពីរគ្រឿងនិងអ្នកនេសាទដែលនៅសល់ត្រូវបានចាប់ខ្លួនដោយភាគីម៉ាឡេស៊ីពីបទនេសាទខុសច្បាប់ក្នុងដែនទឹកម៉ាឡេស៊ី។
នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសវៀតណាមបានទាក់ទងជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងហាណូយដើម្បីសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ ស្នើឱ្យភាគីម៉ាឡេស៊ីធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតនិងបញ្ជាក់ពីករណីនេះ និងដោះស្រាយយ៉ាងតឹងរឹងជាមួយមន្រ្តីសាធារណៈដែលបានស្លាប់អ្នកនេសាទវៀតណាម ការព្យាបាលមនុស្សធម៌ដល់អ្នកនេសាទនិងនាវានេសាទវៀតណាម។
ក្រសួងការបរទេសបានណែនាំដល់ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីឱ្យបន្តធ្វើការនិងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ីផ្តល់ព័ត៌មានជាក់លាក់អំពីករណីនេះ រៀបចំរៀបចំក្រុមទៅសួរសុខទុក្ខអ្នកនេសាទស្របតាមនីតិវិធីកុងស៊ុលនិងអនុវត្តវិធានការណ៍ការពារចំពោះអ្នកនេសាទដែលសម្លាប់។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសវៀតណាមសហការជាមួយទីភ្នាក់ងារក្នុងស្រុកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកនេសាទនិងទទួលព័ត៌មានបន្ថែមអំពីករណីនេះដើម្បីមានមូលដ្ឋានប្រយុទ្ធប្រឆាំងនឹងអ្វីខុសច្បាប់និងចាត់វិធានការដើម្បីការពារប្រជាពលរដ្ឋ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទវៀតណាម“៕
![]()
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: nhandan.com.vn)

មតិពីមិត្តអ្នកអាន