យុគសម័យ - តម្លៃនាំចេញអង្កររបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់និងបានឡើងខ្ពស់ជាងតម្លៃអង្ករប្រភេទដូចគ្នានៃប្រទេសជាច្រើនដែលកំពុងឡើងដល់កំពូលនាំមុខគេនៅលើពិភពលោក។
តម្លៃនាំចេញអង្កររបស់វៀតណាមឡើងដល់លំដាប់កំពូលនាំមុខគេនៅលើពិភពលោក
លោក Nguyen Van Don នាយកក្រុមហ៊ុន Viet Hung (ខេត្តទៀនយ៉ាង) បញ្ជាក់ថាតម្លៃនាំចេញអង្កររបស់វៀតណាមប្រសើរជាងអង្ករថៃ។ ក្នុងប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៃការនាំចេញអង្ករ នេះជាលើកដំបូងហើយ ដែលអង្ករវៀតណាមមានតំលៃនាំចេញស្មើនឹងអង្ករថៃសូម្បីតែកើនលើសអង្ករថៃ ៥ % ស្មើនឹង ២០ ដុល្លារអាមេរិក / តោន។
និយាយជាទូទៅ មិនត្រឹមតែអង្ករបាក់ ៥ % ប៉ុណ្ណោះទេ ប៉ុន្តែអង្ករនាំចេញជាច្រើនទៀតរបស់វៀតណាមក៏មានតម្លៃល្អផងដែរ។ ឧទាហរណ៍ពូជស្រូវ DT8 លក់ក្នុងតម្លៃ ៥៧០ ដុល្លារ / តោនខណៈដែលដំណាំមុនខ្ពស់បំផុតលក់តែ ៥៤០ ដុល្លារ / តោនប៉ុណ្ណោះ។ អង្ករ ៥៤៥១ កំពុងត្រូវបាននាំចេញក្នុងតម្លៃ ៥៤០-៥៥០ ដុល្លារ / តោនខណៈពេលដែលរដូវប្រាំងមុនលក់ក្នុងតម្លៃខ្ពស់បំផុតមានតែ ៥០០ ដុល្លារ / តោនប៉ុណ្ណោះ។ អ្នកនាំចេញជាច្រើនបាននិយាយថាអង្ករវៀតណាមកំពុងត្រូវបានទិញក្នុងតម្លៃខ្ពស់ដោយអ្នកនាំចូលដោយសារតែគុណភាពអង្ករវៀតណាមមានការកើនឡើង។ លើសពីនេះគុណសម្បត្តិនៃភាពអាចរកបាននិងការដឹកជញ្ជូនលឿនក្នុងបរិបទដែលជំងឺកូវីដ១៩បានផ្ទុះឡើង (COVID-19) ក៏ជួយអង្ករវៀត ណាមបង្កើតអ្នកនាំចូលអាទិភាពផង ដែរ។
នេះពិតជាការរបក់គំហើញមួយដើម្បីជួយអង្ករវៀតណាមបង្កើតផលប្រយោជន៏ប្រកួតប្រជែងនៅក្នុងសហភាពន៍អឺរ៉ុប។ នៅពេលដែលនាំចេញទៅសហភាពអឺរ៉ុបដោយមានយីហោផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះអង្កររបស់វៀតណាមនឹងល្បីល្បាញទូទាំងពិភពលោក។ ម៉្យាងវិញទៀត ត្រូវបញ្ជាក់ថាប្រទេសវៀតណាមមានអង្ករក្រអូបច្រើនប្រភេទដែលត្រូវបានគេទទួលស្គាល់ថាល្អជាងគេនៅលើពិភព លោកដូចជា ST24, ST25 ជាដើមដែលមានសមត្ថភាពប្រកួតប្រជែងជាមួយអង្ករក្រអូបមកពីប្រទេសថៃនិងឥណ្ឌា៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន