អ្នកជំនាញម៉ាឡេស៊ីវាយតម្លៃថា វៀតណាមជាសមាជិកមួយដែលមានទំនួលខុសត្រូវនិងសកម្ម

15:11 | 11/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកបណ្ឌិត Munir Majid ប្រធានធនាគារ Muamalat Bank ម៉ាឡេស៊ីនិងជា ប្រធានក្លឹបសហគ្រិនអាស៊ាន (អាស៊ាន - BAC ម៉ាឡេស៊ី) ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ាន CIMB និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវទីផ្សារដើមទុនវិនិយោគម៉ាឡេស៊ីបានអះអាងថា វៀតណាមគឺជាសមាជិកមួយដែលមានទំនួលខុសត្រូវនិងសកម្មចំពោះសមាគមនេះក្នុងរយៈពេល ២៥ ឆ្នាំចាប់តាំងពីវៀតណាមចូលរួមក្នុងសមាគមអាស៊ាន។

លោកវេជ្ជបណ្ឌិត Munir Majid ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងឱកាសខួប ៥៣ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍អាស៊ាន លោកបណ្ឌិត Munir Majid បានអះអាងថា ប្រធានបទអាស៊ាន ឆ្នាំ២០២០ ““ភាពស្អិតរមួត និងការ​ឆ្លើយតបដោយសកម្ម” ដែលវៀតណាម​បាន​លើកឡើង​ដែល​ពិតជា​សមស្រប​នឹងស្ថានការណ៍ជាក់ស្តែង ជាពិសេស នៅក្នុងបរិបទ​នៃ​ពិភពលោក​ដែលកំពុង​ប្រឈមមុខនឹងជំងឺ COVID-19​ ។ លោកបានសង្កត់ធ្ងន់ថា​ ក្នុងនាមជាប្រធាន​អាស៊ាន​ឆ្នាំ ២០២០ វៀតណាមមានការទទួលខុសត្រូវ​ក្នុងការដឹកនាំអាស៊ាន​ដើម្បីជំនះរាល់ការលំបាក នាពេលបច្ចុប្បន្ន។​ ព្រមទាំងអ្វីៗដែល​វៀតណាមបាន​ធ្វើពិតជាបានបង្ហាញថា វៀតណាមបានយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​តួនាទី​ជា​សមាជិកភាពអាស៊ាន។

លោកបានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពដែលដើរតួនាទីយ៉ាងសំខាន់​ក្នុង​ភាព​​រុងរឿង​របស់អាស៊ាននិងបណ្តាប្រទេសជាសមាជិក។ យោងតាមអ្នកជំនាញ​ជាន់ខ្ពស់​​រូបនេះ អាស៊ាននេះក៏បានបញ្ជាក់ពីជំហរនិងតួនាទីស្នូល​របស់ខ្លួន​ក្នុងការដោះ​ស្រាយបញ្ហាក្នុងតំបន់។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ ​នៅពេល​សមាគមអាស៊ានគឺជាគ្រឹះស្ថាននិងដើរតួនាទី​រៀបចំបណ្តា​សកម្មភាព​សហប្រតិបត្តិការ កិច្ចសន្ទនា​និងវេទិកាដោយមានការចូលរួមពីបណ្តាប្រទេស​មិនមែន​ជា​សមាជិកនៃអាស៊ាន រួមទាំងមហាអំណាចផងដែរ។

លោកបណ្ឌិត Munir ក៏បានលើកឡើងពីការពង្រឹង​និង​រក្សាសាមគ្គីភាព​ក្នុង​តំបន់អាស៊ាន។ លោកបានមានប្រសាសន៍ថា“ អាស៊ានត្រូវតែ​មាន​សម្លេង​តែមួយ​និងសកម្ម​នៅក្នុងកិច្ចពិភាក្សានានា​នៅឯវេទិកានានា​ជាពិសេស​នៅពេលដែល​ផលប្រយោជន៍របស់សមាគមត្រូវបានគំរាមកំហែង ដូចជា ការរក្សាសន្តិភាព​និងស្ថិរភាពនៅក្នុងតំបន់និងខឿនសេដ្ឋកិច្ច​ពិភពលោក​បើកចំហ” ។

កំណើនសេដ្ឋកិច្ចរបស់អាស៊ានគឺផ្អែកលើសេដ្ឋកិច្ចពិភពលោកបើកចំហ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោក​​កំពុង​កាត់​បន្ថាយ​ ដោយ​សារ​សហរដ្ឋអាមេរិកជាទីផ្សារមួយ​ដែលបាន​ជំរុញកំណើនសេដ្ឋកិច្ច​អាស៊ាន​ - ពង្រឹងវិធានការណ៍ការពារ យុទ្ធសាស្ត្រ និងផលប៉ះពាល់ដ៏អវិជ្ជមាន ដោយការផ្ទុះនៃការឆ្លងមេរោគ COVID-19 ។ ស្ថានភាពជាក់ស្តែងនេះប​ង្ហាញពី​អាស៊ានកំពុងប្រឈមទាំងបញ្ហានិងឱកាស។

យោងតាមលោកបណ្ឌិត Munir បាននិយាយថា​ប្រទេសសមាជិកអាស៊ាន​នៅតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ។ ម្យ៉ាងវិញទៀត​ស្តារខឿនសេដ្ឋកិច្ច​ផលិតកម្មឡើងវិញ​និងជំនះផលប៉ះពាល់ដែលបណ្តាលមក​ពី​ការរីករាលដាលនៃជំងឺនេះ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនឆ្លៀត​យកឱកាសទេ​ បញ្ហាប្រឈម​នឹង​កើតមានច្រើន នៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។

ប្រធានអាស៊ាន - -BAC ម៉ាឡេស៊ីបានអំពាវនាវ​ឱ្យអាស៊ាន​ដើរតួជាប្លុករួប​រួមគ្នា​ដើម្បីឆ្លងកាត់ការលំបាកនិងស្តារខឿនសេដ្ឋកិច្ចឡើងវិញ។ លោកបណ្ឌិត Munir ក៏បានចង្អុលបង្ហាញថា អាស៊ានត្រូវតែរក្សាបាននូវកំណើនក្នុងទីផ្សារក្នុងតំបន់ ​នាពេលអនាគ​ត​ ។ ទន្ទឹមនឹងនោះ​ សមាហរណកម្មសេដ្ឋកិច្ច​ក្នុងតំប​ន់​និងការបង្កើត​ទីផ្សារតែមួយនិងមូលដ្ឋានផលិតកម្មមានសារៈសំខាន់ណាស់./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត