ធនាគារពិភពលោក៖ ការស្តារឡើងវិញនៃសេដ្ឋកិច្ចវៀតណាមនៅតែប្រព្រឹត្តទៅទៀត

13:59 | 12/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ១១ សីហា ធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍ធ្វើបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមដែល ក្នុងនោះដំណើរការស្តារឡើងវិញនៃសេដ្ឋកិច្ចវៀតណាមនៅតែប្រព្រឹត្តទៅទៀត។ ទោះបីដំណើរការនេះមិនអាចវិលត្រឡប់ទៅរកល្បឿន ដូចមុនវិបត្តិដែលបង្កឡើងដោយរោគរាតត្បាត Covid-19 ។

រោគរាតត្បាត Covid-19 មានឥទ្ធិពលលើសេដ្ឋកិច្ចវៀតណាម។ (រូបថត៖ Ha Noi moi)

របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា នៅខែកក្កដា ឆ្នាំ ២០២០ រួមជាមួយការបន្ធូរបន្ថយបន្តិចម្តង ៗ នៃការអនុវត្តវិធានការរក្សាគម្លាតសង្គម សេដ្ឋកិច្ចវៀតណាមបានស្តារឡើងវិញ ជាមួយនឹងការផលិតក្នុងស្រុក ការកែច្នៃនិងការលក់រាយកើនឡើងរៀងៗខ្លួនចំនួន ២,១% និង ៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាអ ត្រាកំណើននេះនៅតែទាប ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ទំហំនៃការនាំចេញសរុបរបស់វៀតណាមក្នុងខែកក្កដាបានថយចុះ ១,៤% បើប្រៀបធៀបនឹងខែមិថុនា ប៉ុន្តែនៅតែឈរនៅដដែល ដូចកាលពីខែកក្កដា ឆ្នាំ២០១៩ ដែលបង្ហាញនូវងើបឡើងចំពេលសកម្មភាពអន្តរជាតិធ្លាក់ចុះ។ ។ លទ្ធផលនេះភាគច្រើនបណ្តាលមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់សហគ្រាសក្នុងស្រុក។

យោងតាមធនាគារពិភពលោក ក្នុងពេលខាងមុខនេះការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ Covid-19 ក្នុងសហគមន៍ រួមជាមួយនឹងការរឹតត្បិតថ្មីដែលត្រូវបានអនុវត្ត។ ទោះយ៉ាងណាផលប៉ះពាល់អវិជ្ជមាននេះត្រូវបានកាត់បន្ថយខ្លះ ព្រោះរដ្ឋាភិបាលបាននិងកំពុង​ខិតខំពន្លឿនការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ជាពិសេសនៅតាមតំបន់នានា./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត