ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃពីឱកាសដែល EVFTA នាំមកដល់វៀតណាម

13:01 | 13/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២០ កាសែត The Business Times បានចុះផ្សាយអត្ថបទមួយដែលបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងន័យសេដ្ឋកិច្ចសម្រាប់ប្រទេសវៀតណាម។

ក្រុមហុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG Thai Nguyen បានផលិតសម្លៀកបំពាក់សម្រាប់នាំចេញ។ រូបឧទាហរណ៍៖ Hoang Nguyen/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាកន្លងមក នឹងកាត់បន្ថយពន្ធគយយ៉ាងខ្លាំងរវាងដៃគូពាណិជ្ជកម្មទាំងពីរ ហើយទីបំផុតនឹងលុបបំបាត់ពន្ធ ៩៩% នាពេលអនាគត។

យោងតាមអត្ថបទនេះ FTA ចុងក្រោយនេះនឹងជួយវៀតណាមជំរុញកំណើនវិនិយោគនិងពាណិជ្ជកម្មយ៉ាងសំខាន់។ សហភាពអឺរ៉ុបគឺជាទិសដៅនាំចេញធំបំផុតទី ២ របស់វៀតណាមរួចទៅហើយ។ ទំហំនាំចេញរបស់វៀតណាមទៅកាន់តំបន់តំបន់ប្រើរូបិយប័ណ្ណរួមអឺរ៉ុប (Eurozone) បានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានអត្រាកំណើនប្រចាំឆ្នាំចំនួន ១១% ដែលឈានដល់ ៤២,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ មុខទំនិញនាំចេញសំខាន់ៗរួមមាន៖ ឧបករណ៍ទូរគមនាគមន៍ គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មបុរាណនិងផលិតផលម្ហូបអាហារដូចជាកាហ្វេ អង្ករ និងគ្រឿងសមុទ្រ។

នៅពេលដែលបណ្តាប្រទេសនៅជុំវិញពិភពលោកចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញដោយប្រុងប្រយ័ត្នបន្ទាប់ពីកំឡុងពេលបង្ខាំង​មិន​ឱ្យ​ចេញ​ចូល ក្រុមហ៊ុនជាច្រើនកាន់តែស្វែងរកវិធីសាស្ត្រដើម្បីកសាងការស្តារឡើងវិញនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយតាមរយៈ EVFTA ជំហរដ៏មានតម្លៃរបស់វៀតណាមបន្តត្រូវបានពង្រឹងបន្ថែមទៀត។ អត្ថបទនេះបានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដំបូងនៅអាស៊ាន ដែលបន្ធូរបន្ថយការបង្ខាំង​មិន​ឱ្យ​ចេញ​ចូល ហើយឥឡូវនេះប្រទេសនេះកំពុងស្ថិតនៅក្នុងទីតាំងអំណោយផលមួយក្នុងការចាប់យកឱកាសពីតម្រូវការវិនិយោគដែលត្រូវបានបង្កើតឡើងក៏ដូចជានិន្នាការផលិតកម្មសកលកំពុងផ្លាស់ប្តូរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត