យុគសម័យ - អង្គភាពស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង Covid-19 ក្នុងស្រុកកំពុងបង្កើនប្រសិទ្ធភាពដំណើរការនិងត្រៀមសម្រាប់ការចាក់ថ្នាំតេស្តលើមនុស្ស។
ប្រទេសវៀតណាមបានបញ្ចប់ដំណើរការផលិតវ៉ាក់សាំង Covid-19
បន្ទាប់ពីរយៈពេលនៃការធ្វើតេស្តប្រកបដោយជោគជ័យ បានបង្ហាញថាវ៉ាក់សាំង Covid-19 '' ផលិតដោយ វៀតណាម' ( Made in Vietnam) បានទទួលលទ្ធផលក្នុងការទប់ស្កាត់ការចម្លងជំងឺ ហើយអង្គភាពស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង Covid-19 ក្នុងស្រុក កំពុងបង្កើនប្រសិទ្ធភាពដំណើរការនិងត្រៀមចាក់ថ្នាំ ការធ្វើតេស្តិ៍លើមនុស្សនិងផលិតកម្មក្នុងទ្រង់ទ្រាយធំទៀតផង។
លោកវេជ្ជបណ្ឌិត Do Tuan Dat ប្រធានក្រុមហ៊ុនវ៉ាក់សាំងនិងផលិតផលជីវសាស្រ្តលេខ១ (VABIOTECH - ក្រសួងសុខាភិបាល) ជាអង្គភាពដែលសិក្សាវ៉ាក់សាំង Covid-19 នៅពេលចាប់ផ្តើមមានការផ្ទុះជំងឺរាតត្បាតបាននិយាយថា VABIOTECH បានធ្វើតេសត្តលើសត្វរួចហើយ។ ការធ្វើតេស្តវ៉ាក់សាំង Covid-19 បានចេញលទ្ធផលថាអង់ទីករនៃវ៉ាក់សាំងមានប្រតិកម្មនឹងភាពស៊ាំ ហើយធានាសុវត្ថិភាពនិងប្រសិទ្ធភាពក៏ដូចជាការពារពីជំងឺ Covid-19 ផងដែរ។ តំណាងក្រុមស្រាវជ្រាវបាននិយាយថាបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងស្ថិតក្នុងដំណើរការធ្វើឱ្យដំណើរការផលិតកម្មមានប្រសិទ្ធភាពយ៉ាងរហ័សបំផុត។
សម្រាប់វ៉ាក់សាំង វាចាំបាច់ត្រូវអភិវឌ្ឍស្តង់ដារតាមបទដ្ឋានគុណភាពដែលពួកគេចង់បាន។ វាត្រូវតែធ្វើឱ្យប្រសើរឡើងក្នុងទ្រង់ទ្រាយធំដើម្បីអាចផលិតបានបរិមាណច្រើនបំផុតក្នុងរយៈពេលដ៏ខ្លីពីព្រោះនេះគឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត សកល។ ទាំងអស់មានគោលបំណងផលិតបរិមាណច្រើនក្នុងរយៈពេលដ៏ខ្លីផងដែរ។ យោងតាម VABIOTECH ប្រសិនបើកំរិតផលិតកម្មដែលមានវ៉ាក់សាំងធម្មតាប្រហែល ៣-៥ លានដូសក្នុងមួយឆ្នាំឬច្រើនជាងនេះគឺ ២០-៣០ លានដូសក្នុងមួយឆ្នាំ ប៉ុន្តែជាមួយវ៉ាក់សាំងប្រឆាំង Covid-19 គឺយើងត្រូវការរាប់រយដូសជារៀងរាល់ឆ្នាំតែម្តង សូម្បីតែមានប្រទេសដែលចង់បានថែមទៀត។
គេរំពឹងថានៅឆ្នាំ ២០២១ ពិភពលោកអាចមានវ៉ាក់សាំង Covid-19 ចំនួន ២ ពាន់លានដូល្លាប៉ុន្តែគេមិនដឹងថាពេលណាយើងនឹងចាក់វ៉ាក់សាំងនេះទេ។ ដូច្នេះដើម្បីធានាបាននូវភាពម្ចាស់ការ។ បច្ចុប្បន្ននេះប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣៨ ដែលមានភ្នាក់ងារគ្រប់គ្រងវ៉ាក់សាំងដោយយោងទៅតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក ព្រមទាំងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងនាំចេញវ៉ាក់សាំងជាមួយប្រទេសដទៃទៀត។
នៅក្នុងប្រទេសមានក្រុមហ៊ុនផលិតស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងចំនួន ៤ រួមមាន៖ VABIOTECH, IVAC (វិទ្យាស្ថានវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ), POLYVAC (មជ្ឈមណ្ឌលវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ) សម្របសម្រួលជាមួយវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិមនិងក្រុមហ៊ុន Nanogen ។ ក្រុមហ៊ុនផលិតនីមួយៗបានដើរក្នុងទិសដៅផ្សេងគ្នា ជាដំបូងឡើយយើងបានទទួលលទ្ធផលវិជ្ជមានដ៏ល្អប្រសើរផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thanhnien.vn)

មតិពីមិត្តអ្នកអាន