បើកដំណើរការព្រឹត្តិការណ៍ទិញទំនិញតាមអនឡាញជាលើកដំបូងនៅទូទាំងតំបន់អាស៊ាន

13:17 | 08/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ វៀតណាមបានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរៀបចំព្រឹត្តិការណ៍ «ទិវាលក់ដូរតាមប្រព័ន្ធអនឡាញអាស៊ាន - ASEAN Online Sale Day»។

«ទិវាលក់ដូរតាមប្រព័ន្ធអនឡាញអាស៊ាន - ASEAN Online Sale Day»

ព្រឹត្តិការណ៍ « ទិវាលក់ដូរតាមប្រព័ន្ធអនឡាញអាស៊ាន » ជាលើកដំបូងនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២០ ដែលចំថ្ងៃរំលឹកខួបគម្រប់នៃការបង្កើតអាស៊ាន។យោងតាមនាយកដ្ឋានពាណិជ្ជកម្ម អេឡិចត្រូនិច និងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) ព្រឹត្តិការណ៍នេះ មានការចូលរួមពីអាជីវកម្មចំនួន ២១៥ មកពី ១០ ប្រទេសជាសមាជិកក្នុងតំបន់នេះ។ មានតែមួយថ្ងៃគត់ ពោលគឺថ្ងៃទី ៨ ខែសីហាឆ្នាំ២០២០ អង្គភាពអាជីវកម្មនឹងនាំមកនូវការផ្សព្វផ្សាយពិសេសសម្រាប់ អតិថិជននៅក្នុងប្លុកដើម្បីអបអរទិវាទិញលក់ដូរទំនិញតាមប្រព័ន្ធអនឡាញអាស៊ាន។

ទិវាទិញលក់ដូរទំនិញតាមប្រព័ន្ធអនឡាញអាស៊ានជាសកម្មភាពជាប្រចាំឆ្នាំសម្រាប់ដំណាក់កាលឆ្នាំ ២០២០ - ២០២៥) ដើម្បីលើកទឹកចិត្តនិងលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងព្រំដែន ក្នុងតំបន់អាស៊ានព្រមទាំងនាំមកនូវបរិយាកាសទិញទំនិញតាមប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាពនិង និងបង្កើនទំនុកចិត្តសម្រាប់អតិថិជនចំពោះពាណិជ្ជកម្មតាមបែបប្រព័ន្ធអេឡិចត្រូនិចសំដៅនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អតិថិជននៅពេលចូលរួមការលក់ដូរទំនិញផងដែរ។

គួរជម្រាបថា ASEAN Online Sale Day គឺជាសកម្មភាពសកម្មមួយដែលរួមចំណែកដល់ការអនុវត្ត កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលជាបុព្វបទនៃការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងព្រំដែន ព្រមទាំងបង្កើតទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសនានា និង បញ្ជាក់ពីចំណងសាមគ្គីភាពនិងឋានៈរបស់អាស៊ានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត