អាស៊ាន - ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្មក្នុង «សភាពធម្មតាតាមបែបគន្លងថ្មី»

07:54 | 10/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៨ ខែសីហា មូលនិធិអាស៊ានក្នុងការសម្របសម្រួលជាមួយគណៈកម្មាធិការអ្នក តំណាងអចិន្រ្តៃយ៍ក្នុងអាស៊ាន (CPR) បានរៀបចំសិក្ខាសាលាមួយដែលមានប្រធានបទ «អាស៊ាន - ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្មក្នុងសភាពធម្មតាតាមបែបគន្លងថ្មី»។

លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ាន

នេះគឺជាសកម្មភាពដំបូងនៅក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញដែលរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ីហើយជាសកម្មភាពមួយក្នុងការប្រារព្ធខួបលើកទី ៥៣ នៃការបង្កើតអាស៊ាន។ ព្រឹត្តិការណ៍ នេះបានទាក់ទាញអ្នកចូលរួមប្រមាណ ៦០ នាក់ក្នុងនោះមានតំណាងមកពីប្រទេសសមាជិកអាស៊ាន ចំនួន ១០ រួមទាំងអង្គការប្រឹក្សាតំបន់និងសភាពាណិជ្ជកម្មក៏ដូចជាអ្នកសិក្សានិងនិស្សិតសាកលវិទ្យា ល័យនានាផងដែរ។

ថ្លែងក្នុងពិធីបើក លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំ អាស៊ាននិងជាវាគ្មិនសំខាន់នៃសិក្ខាសាលានេះ បានមានប្រសាសន៍ថាចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៩ CPR បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលជាក់លាក់ រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានព្រមទាំងពង្រីកទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាននិងពង្រឹងសកម្មភាពនៃលេខាធិការដ្ឋានអាស៊ានផងដែរ។ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាង ថាក្នុងនាមជាសមាជិកអាស៊ានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់វៀតណាម ព្រមទាំង ទន្ទឹមនឹងការប្តេជ្ញាចិត្តនិងបទពិសោធន៍របស់ខ្លួន វៀតណាមក៏បានរួមចំណែក យ៉ាងធំធេងក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ានផងដែរ។ ក្នុងរយៈពេល ៧ ខែ ការខំប្រឹងប្រែងរបស់ វៀតណាមក្នុងឋានៈជាប្រធានអាស៊ានមានភាពស៊ីសង្វាក់គ្នាជាមួយស្មារតីសាមគ្គីភាពនិងភាពម្ចាស់ការក្នុងការឆ្លើយតបយ៉ាងសកម្មផងដែរ។ អាស្រ័យទៅលើចំណងសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេស សមាជិកអាស៊ានរួមទាំងការគាំទ្រនិងសហប្រតិបត្តិការពីដៃគូនានា អាស៊ានបានអនុវត្តគោលដៅនៃកិច្ច សហប្រតិបត្តិការនិងការតភ្ជាប់អាស៊ានប្រកបដោយប្រសិទ្ធភាពក្នុងការជម្នះពុះពារលើរាល់ការលំបាកបញ្ហាប្រឈម និងការសំរេចបានសមិទ្ធិផលដំបូងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាដកូវីដ១៩ ក៏ដូចជាក្នុងការការចាប់ផ្តើមនូវការខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិន៍ជំងឺឆ្លងផងដែរ។

សម្រាប់លោកបណ្ឌិត Yang Mee Yeng នាយកប្រតិបត្តិមូលនិធិអាស៊ានបានមានប្រសាសន៍ថាជំងឺ រាតត្បាតកូវីដ១៩ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច-សង្គម និងមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅលើ ប្រទេសជាច្រើន។ ការដាក់ចេញគោលនយោបាយចាំបាច់ត្រូវធ្វើឱ្យបានរហ័សនិងចំគោលដៅ។ នេះជា បញ្ហាប្រឈមធំសម្រាប់ប្រទេសជាច្រើន។ ការវិនិយោគលើសុខភាពសាធារណៈ សំណាញ់សុវត្ថិភាព សង្គមនិងការជម្រុញសេដ្ឋកិច្ច គឺជាភារកិច្ចដ៏ចាំបាច់ដើម្បីជួយប្រទេសជាតិឱ្យងើបសេដ្ឋកិច្ចឡើងវិញយ៉ាង លឿនថែមទៀត។ លើសពីនេះការជំរុញការបន្លាស់ប្តូរឌីជីថល គឺជាដំណោះស្រាយមួយដើម្បីធានាថា អាស៊ានតែងតែមានភាពស្អិតរមួតនិងនិងមានការឆ្លើយតបយ៉ាងសកម្មក្នុង«សភាពធម្មតាតាមបែបគន្លងថ្មី» ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត