លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានទទួលមរណភាព

11:00 | 07/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមគណៈកម្មាធិការការការពារនិងថែទាំសុខភាពកម្មាភិបាលមជ្ឈិម សមមិត្ត Le Kha Phieu កើតនៅឆ្នាំ ១៩៣១ ដែលជាអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីមានជំងឺមួយក្នុងមួយរយៈពេល។ ទោះបីបក្ស រដ្ឋ ក្រុមសាស្ត្រាចារ្យនិងក្រុមគ្រូពទ្យបានព្យាបាលនិងថែរក្សាយ៉ាងអស់កម្លាំងកាយចិត្ត ប៉ុន្តែដោយសារអាយុចាស់ សុខាភាពខ្សោយ សមមិត្ត Le Kha Phieu បានទទួលមរណភាព នៅម៉ោង ២ និង ៥២ នាទី ថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ នៅទីរដ្ឋធានី Ha Noi។

លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានទទួលមរណភាព។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ពិធីគោរពវិញ្ញាណ្ក័ន្ធនិងពិធីបញ្ចុះសពរបស់លោកអតីត​អគ្គលេខាបក្ស Le Kha Phieu នឹងត្រូវប្រកាស​នៅពេលក្រោយ។ លោកអតីត​អគ្គលេខាបក្ស Le Kha Phieu កើតថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅឃុំ Dong Khe ស្រុក Dong Son ខេត្ត Thanh Hoa។

លោក Le Kha Phieu ធ្លាប់កាន់តំណែងជាច្រើន​ក្នុងជួរកងទ័ព​ប្រជាជនវៀតណាម​ ក្នុងនោះមានតំណែងជាប្រធានអង្គ​ស្នងការ​នយោបាយ​នៃកងទ័ពប្រជាជនវៀតណាម។ ហើយ​លោកបានជាប់​ឆ្នោតជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិម​បក្ស នៅមហាសន្និបាតមជ្ឈិមលើកទី ៤ (នីតិកាលទី ៨)។ លោក Le Kha Phieu ក៏ជា​តំណាងនៃរដ្ឋសភា និតីកាលទី ១០។ ​

ក្នុងតំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស (ខែធ្នូ ឆ្នាំ១៩៩៧ - ខែមេសា ឆ្នាំ២០០១) លោក Le Kha Phieu រួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព​ប្រជាជនទាំងមូល​ដែលទទួលបាន​សមិទ្ធផល​ដ៏ធំធេង ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី​និងឧស្សាហូបនីយកម្ម ​ទំនើបកម្ម ដើម្បី​ការពារ​និងអភិវឌ្ឍ​ប្រទេសជាតិ ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត