វៀតណាមដាក់ពង្រាយយ៉ាងទូលំទូលាយនូវកម្មវិធីប៊្លូហ្សូន (Bluezone) ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

09:23 | 04/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣ ខែសីហា នាយកដ្ឋានកុំព្យូទ័រ (ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម) បានឲ្យដឹងថាអង្គភាពនេះបានចេញឯកសារលេខ ២៨៤១ / BTTTT-THH ដោយលើកច្បាស់នូវវិធានការណ៍ឃោសនាចំនួន ១០ ដើម្បីដាក់ពង្រាយយ៉ាងព្រោងព្រាតនូវកម្មវិធីប្លូហ្សូល(Bluezone) នៅតាមខេត្ត/ក្រុង ៦៣ នៅទូទាំងប្រទេស ដើម្បីបម្រើដល់ការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។

កម្មវិធីប៊្លូហ្សូន (Bluezone)

វិធានការណ៍ជាក់លាក់មួយចំនួនរួមមាន ស្ថាប័នរដ្ឋបានធ្វើយុទ្ធនាការឃោសនាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺឆ្លង តម្រូវឲ្យមន្រ្តី បុគ្គលិក និយោជិកទាំងអស់ត្រូវដំឡើងកម្មវិធីប្លូហ្សូល ប្រសិនបើពួកគេមានស្មាតហ្វូន។ អាជ្ញាធរមូលដ្ឋាន អង្គការមហាជន និងទីប្រជុំជនចាំបាច់ត្រូវទៅផ្ទះនីមួយៗដើម្បីចែកចាយខិត្តប័ណ្ណឃោសនាណែនាំប្រជាជនឱ្យ តំឡើងនិងប្រើប្រាស់កម្មវិធីប្លូហ្សុន។ ភោជនីយដ្ឋាន សណ្ឋាគារ អង្គការនិងអង្គភាពអាជីវកម្មនៅតំបន់នោះទទួលខុសត្រូវក្នុងការផ្សព្វផ្សាយនិងណែនាំអតិថិជនឱ្យតំឡើងប្លូហ្សូល នៅពេលប្រើប្រាស់សេវាកម្មឬចេញចូលទីស្នាកការជាដើម។

យោងតាមស្ថិតិរបស់នាយកដ្ឋានកុំព្យូទ័របានឲ្យដឹងថាគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២ ខែសីហាឆ្នាំ ២០២០ ចំនួននៃការទាញយករបាំងអេឡិចត្រូនិចប្លូហ្សូលបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីវិធានការឃោសនាតំឡើងកម្មវិធីប៊្លូហ្សូន ដែលត្រូវបានផ្សព្វ ផ្សាយនៅទីក្រុងដាណាង (Da Nang) និងខេត្ត/ក្រុងដទៃទៀត។ គិតត្រឹមម៉ោង ២២៖០០ ថ្ងៃទី ២ ខែសីហាចំនួនសរុបនៃការដំឡើងកម្មវិធីគឺមានជាង ២ លាននាក់។

តំណាងក្រុមហ៊ុន Viettel បានឲ្យដឹងថាអង្គភាពបានបញ្ចប់ការបង្កើនសមត្ថភាពប្រព័ន្ធរាយការណ៍សុខភាពអេឡិចត្រូនិក (Vietnam Health Declaration) ឡើងដល់ ៣០% ដើម្បីបម្រើប្រជាជននិងជួយឧបត្ថម្ភដល់រដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត