នៅក្នុងបរិបទដែលការវិវត្តន៍ថ្មីនៃជំងឺកូវីដ ១៩ (Covid 19) កាន់តែស្មុគស្មាញនៅលើពិភពលោកនិងក្នុង ស្រុក សហគ្រាសវាយនភ័ណ្ឌរួមទាំងប្រព័ន្ធចែកចាយនិងលក់រាយទំនិញ បានប្តេជ្ញាផ្គត់ផ្គង់ម៉ាស់ការពារ គ្រប់ប្រភេទសម្រាប់ទីផ្សារ។
អង្គភាពអាជីវកម្មវៀតណាមធានាផ្គត់ផ្គង់ម៉ាស់ការពារយ៉ាងគ្រប់គ្រាន់
លោក Cao Huu Hieu អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាម (Vinatex) បានឲ្យដឹងថាសារជីវកម្មរបស់លោកបានសន្យាត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់បរិមាណម៉ាស់ការពារមេរោគឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងពីកាអស់ទំនិញពីស្តុកឬកុំឲ្យមានការតម្លើងថ្លៃទំនិញនៅលើទីផ្សារ នោះ ឡើយ។ នាបច្ចុប្បន្ននេះ សមត្ថភាពផលិតម៉ាស់ការពារមេរោគរបស់ Vinatex គឺមានប្រមាណ ១០០ លានម៉ាស់ / ខែ ហើយសមត្ថភាពផលិតម៉ាស់វេជ្ជសាស្ត្រគឺមានប្រមាណ ៣០ លានម៉ាស់ / ខែ។ លោក Cao Huu Hieu បានឲ្យដឹងថា៖ « ក្រៅពីការងារផលិតធម្មតា យើងខ្ញុំនៅតែមានភារកិច្ចសំខាន់ៗ ថែមទៀតផង។ សម្ព័ន្ធក្រុមហុនវាយនភ័ណ្ឌវៀតណាម គឺជាអង្គភាពឈានមុខគេក្នុងការផលិតម៉ាស់ការ ពារមេរោគ ដើម្បីបម្រើក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅវៀតណាម ក៏ដូចជាសម្រាប់ការនាំចេញទៅ កាន់ទីផ្សារបរទេសផងដែរ»។
ក្នុងនាមជាសហគ្រាសដ៏ធំមួយនៅក្នុងវិស័យវាយនភ័ណ្ឌនិងកាត់ដេរអគ្គក្រុមហ៊ុន May ១០ បានងាក មកផលិតម៉ាស់ការពារក្រណាត់ហើយវិនិយោគលើការផលិតម៉ាស់វេជ្ជសាស្រ្ត។ លោក Than Duc Viet អគ្គនាយកសាជីវកម្ម May ១០ បានមានប្រសាសន៍ថា៖ «សាជីវកម្មនឹងបង្កើនការផ្គត់ផ្គង់ម៉ាស់ពេទ្យ សម្រាប់ទីផ្សារក្នុងស្រុក។យើងចង់ផលិតនិងផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងតម្រូវការឲ្យបានគ្រប់គ្រាន់ដោយជៀសវាងស្ថានភាពនៃការបញ្ជាទិញដែលមានប៉ុនប៉ងប្រមូលទំនិញ និងតម្លើងថ្លៃទំនិញហួសហេតុ ផងដែរ។ ជាមួយនឹងតំរូវការក្នុងស្រុកបច្ចុប្បន្នយើង នឹងធ្វើការចរចាឡើងវិញជាមួយអ្នកនាំចូលជុំវិញ ពិភពលោកដើម្បីផ្តល់អាទិភាពទីផ្សារក្នុងស្រុកជាមុនសិន”។
តំណាងផ្សារទំនើប និងហាងលក់ទំនិញមួយចំនួននៅទីក្រុងហាណូយបានអះអាងថាបរិមាណមុខ ទំនិញជាម៉ាស់ការពារមេរោគនិងម៉ាស់វេជ្ជសាស្ត្រមានច្រើនសម្បូរណាស់។ អង្គភាពនានាបានមានភាព ម្ចាស់ការក្នុងការត្រៀមរៀបចំមុខទំនិញជាម៉ាស់បានយ៉ាងគ្រប់គ្រាន់ ហើយក៏ធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីធានាប្រភពទំនិញនៃការចែកចាយក៏ដូចជាសន្យាថានឹងមិនដំឡើងថ្លៃនោះឡើយ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន