យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបជាមួយលោក Francis Young Efeduma ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបជាមួយលោក Francis Young Efeduma ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាមរបស់លោកឯកអគ្គរដ្ឋទូត
ថ្លែងមតិនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជូនពរចំពោះលោកឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិបេសកកម្មរបស់លោកនៅវៀតណាម ហើយបានគូសបញ្ជាក់ថា នីហ្សេរីយ៉ាជាប្រទេសធំមួយនៅទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយវៀតណាម។
លោកឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សម្រាប់ពេលវេលារបស់លោក ហើយថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តីវៀតណាមដែលតែងតែបង្ហាញនូវចំណងមិត្តភាពជាមួយនីហ្សេរីយ៉ានិយាយរួម ដោយជួយដល់លោកក្នុងអាណត្តិបេសកកម្មនៅវៀតណាមទទួលបានជោគជ័យ។
លោកបានឱ្យដឹងថា ប្រទេសនីហ្សេរីយ៉ាគ្រោងនឹងរៀបចំប្រតិភូសហគ្រាសទៅកាន់វៀតណាមដើម្បីស្វែងរកឱកាសអាជីវកម្ម លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប៉ុន្តែដោយសារតែជំងឺរាតត្បាតសកល Covid-19 ផែនការទាំងនេះត្រូវបានពន្យារពេលជាបណ្តោះអាសន្ន។
លោកជឿជាក់ថា នៅពេលដែលជំងឺរាតត្បាតត្រូវបានបញ្ចប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរនឹងត្រូវបានចាប់ផ្តើមឡើងវិញនិងលើកកម្ពស់យ៉ាងខ្លាំង ជាពិសេសនៅក្នុងវិស័យកសិកម្ម។ វៀតណាមមានទេសភាពល្បីល្បាញជាច្រើន ហើយប្រជាជននីហ្សេរីយ៉ាជាច្រើនពិតជាចង់ធ្វើដំណើរទៅវៀតណាម។ នីហ្សេរីយ៉ាបានត្រៀមខ្លួនសម្រាប់ឆ្នាំក្រោយ នៅពេលដែលជំងឺរាតត្បាត Covid-19 បានធ្លាក់ចុះដើម្បីចាប់ផ្តើមដំណើរការកម្មវិធីសហប្រតិបត្តិការទាំងនេះ។
លោកឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីវៀតណាមដែលបានប្រគល់ឧបត្ថម្ភគឺផ្គត់ផ្គង់វេជ្ជសាស្រ្តសម្រាប់នីហ្សេរីយ៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ទន្ទឹមនឹងនេះ វាយតម្លៃខ្ពស់ចំពោះវិធានការដោះស្រាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។
លោកបានជូនពរចំពោះវៀតណាមដែលទទួលតួនាទីជាប្រធានអាស៊ានដោយជោគជ័យ ដោយហេតុនេះ រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។
លោកឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាបានឱ្យដឹងថា នៅអាហ្វ្រិកខាងលិច នីហ្សេរីយ៉ាគឺជាប្រទេសធំមួយ ហើយតំបន់នេះក៏មានអង្គការដូចជាអាស៊ាន។ ដូច្នេះនីហ្សេរីយ៉ាអាចរៀនសូត្របទពិសោធន៍ជាច្រើនពីវៀតណាម។ នៅទីនេះ លោកមានអារម្មណ៍ថាមានមិត្តភាពដ៏ល្អរបស់វៀតណាមចំពោះនីហ្សេរីយ៉ាហើយនឹងចងចាំជានិច្ចនូវសេចក្តីស្រឡាញ់នេះ។
ដោយសារអារម្មណ៍ល្អរបស់លោកឯកអគ្គរដ្ឋទូត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាលនិងប្រជាជននីហ្សេរីយ៉ាសម្រេចបាននាពេលកន្លងមក រក្សាស្ថេរភាពនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយជួយនីហ្សេរីយ៉ាបញ្ជាក់ពីជំហរឈានមុខគេនៅក្នុងតំបន់ ដែលក្លាយជាប្រទេសសេដ្ឋកិច្ចធំទី ២ នៅទ្វីបអាហ្វ្រិកនិងធំជាងគេនៅតំបន់សាហារ៉ាខាងត្បូង ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវេទិកាតំបន់និងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីបានជឿជាក់យ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនេះដែរ លោកក៏បានជឿជាក់ថា នីហ្សេរីយ៉ានឹងជំនះរាល់ការលំបាកនាពេលបច្ចុប្បន្នដើម្បីរីកចម្រើនខ្លាំងថែមទៀត។
លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាមនិងនីហ្សេរីយ៉ា ដោយបម្រើឱ្យការអភិវឌ្ឍនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីបានសង្ឃឹមថា នាពេលអនាគត លោកឯកអគ្គរដ្ឋទូត Efeduma និងលោកឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាបន្ទាប់ នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពពីរ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមនឹងខឹតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន