ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនៅអាស៊ានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាម

16:06 | 28/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ថា វៀតណាម - ប្រធានអាស៊ាន ២០២០ មិនត្រឹមតែជំរុញផលប្រយោជន៍របស់បណ្តាប្រទេសជាសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននិងជំរុញយ៉ាងខ្លាំងនូវឧត្តមគតិរបស់អាស៊ានក្នុងការបង្កើតតំបន់ដែលកាន់តែរីកចម្រើនថែមទៀត។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានថ្លែងមតិនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦

ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍នៃឥណ្ឌូនេស៊ីប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Ade Padmo Sarwono ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ននេះបានមានប្រសាសន៍ថា វៀតណាមបានបង្ហាញភាពជាអ្នកដឹកនាំ ដឹកនាំអាស៊ានក្នុងពេលដ៏លំបាកដែលមិនធ្លាប់មាននេះ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាការតា លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ថា ប្រធានអាស៊ាន ២០២០ មិនត្រឹមតែជំរុញផលប្រយោជន៍របស់បណ្តាប្រទេសជាសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននិងជំរុញយ៉ាងខ្លាំងនូវឧត្តមគតិរបស់អាស៊ានក្នុងការបង្កើតតំបន់ដែលកាន់តែរីកចម្រើនថែមទៀត ទន្ទឹមនឹងនេះ បន្តរក្សាសន្តិភាពនិងស្ថេរភាព។

លោកឯកអគ្គរដ្ឋទូត Ade បានវាយតម្លៃថា វៀតណាមបានសម្រេចជំហានយ៉ាងសំខាន់ចាប់តាំងពីបានក្លាយជាសមាជិកផ្លូវការរបស់អាស៊ានកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ១៩៩៥ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

អត្រាកំណើនគួរឱ្យចាប់អារម្មណ៍របស់វៀតណាមគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សេដ្ឋកិច្ចខ្លាំងក្លា។ នេះមានសារៈសំខាន់នៅក្នុងបរិបទដែលអាស៊ានកំពុងពន្លឿនសមាហរណកម្មតំបន់និងការកសាងសហគមន៍អាស៊ាន។

អ្នកការទូតឥណ្ឌូនេស៊ីបានឱ្យដឹងថា ការរួមវិភាគទានរបស់វៀតណាមបន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការចូលរួមអាស៊ាន បានបើកផ្លូវសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់។ ក្រៅពីនេះ វៀតណាមក៏ជាប្រទេសគាំទ្រដ៏រឹងមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅ។

លោកឯកអគ្គរដ្ឋទូត Ade បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ វៀតណាមចាំបាច់ត្រូវបន្តជំរុញការអភិវឌ្ឍនៃសមាគម រួមទាំងការអនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក (AOIP) ដោយហេតុនេះ បញ្ជាក់ជាថ្មីនូវតួនាទីស្នូលរបស់អាស៊ានក៏ដូចជាសារៈសំខាន់នៃដំណើរការកសាងសហគមន៍អាស៊ានសម្រាប់តំបន់នេះ។

វៀតណាមក៏ត្រូវធានាការរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ ដែលកំពុងមើលឃើញការប្រកួតប្រជែងរវាងមហាអំណាច។ ដូច្នេះ ប្រធានបទនៃឆ្នាំប្រធាន ២០២០ របស់វៀតណាម គឺ “អាស៊ានមានភាពស្អិតរមួតនិងការឆ្លើយតប” គឺពិតជាសមនិងត្រឹមត្រូវ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត