វៀតណាមបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

23:19 | 25/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមជាសកលនិងទាមទារនូវដំណោះស្រាយជាសកលផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas នាថ្ងៃទី ២៤ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើគញ ចូលរួមវេទិកាពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប)ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុនិងសន្តិសុខ” ដែលត្រូវបានរៀបចំឡើងដោយប្រទេស អាឡឺម៉ង់ - ប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែកក្កដាឆ្នាំ ២០២០ និងក្រុម LMG) ។

ថ្លែងមតិនៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថានៅក្នុងបរិបទដែលប្រទេសវៀតណាមគឺជាប្រទេសមួយក្នុង ចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុជាពិសេសការកើនឡើងនៃកម្ពស់ទឹកសមុទ្រនិងការជ្រាបចូលជាតិប្រៃនៅ ដីសណ្ដទន្លេ Cuu Long នោះរាល់វិធានការណ៍ដើម្បីទប់ទល់ នឹងបញ្ហាបំរែបំរួលអាកាសធាតិដោយមានប្រសិទ្ធភាពត្រូវបានអនុវត្តឡើងគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាមក៏បានបញ្ជាក់ផងដែរថាវៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រែប្រួលអាកាសធាតុទាំងកម្រិតពិភពលោកនិងក្នុងតំបន់ជាពិសេសក្នុងក្របខ័ណ្ឌសហប្រតិបត្តិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំង បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខ បន្ថែមការវិភាគអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងការវាយតម្លៃស្ថានភាពជម្លោះដើម្បីបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយជម្លោះនិងវិបត្តិនានា។

ទិដ្ឋភាពនៃជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានស្នើសុំឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធ អ. ស.ប ទាំងមូលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែល ក្នុងនោះមានការយកចិត្តទុក ដាក់ពិសេសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍយឿតយាវ កោះតូចៗ និងប្រទេសគ្មានឆ្នេរ សមុទ្រដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុផងដែរ។

គួរបញ្ជាក់ថាបំរែបំរួលអាកាសធាតុគឺជាអាទិភាពមួយដែលវៀតណាមជំរុញអនុវត្តក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខឆ្នាំ ២០២០-២០២១ ហើយប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាមួយសារនយោបាយដ៏រឹងមាំនិងឯកភាពលើបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamnet.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត