យុគសម័យ - លោកស្រីបណ្ឌិត Hoo Chiew-Ping បានមានប្រសាសន៍ថាប្រទេសវៀតណាមបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងអភិបាលកិច្ចសន្តិសុខសុខាភិបាល ហើយនេះរួមចំណែកដល់ការពង្រឹងជំហររបស់វៀតណាមមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេប៉ុន្តែក៏ជាគំរូសម្រាប់ប្រទេសដទៃទៀតផងដែរ។
លោកស្រីបណ្ឌិត Hoo Chiew-Ping។ (ប្រភព៖ TTXVN)
វៀតណាមចូលរួមអាស៊ានមិនត្រឹមតែជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេថែមទាំងរួមចំណែកដល់ «អព្ភូតហេតុ» របស់អាស៊ានផងដែរ។ លើសពីនេះទៀត ការរីករាលដាលនៃជំងឺកូវិដ១៩ កំពុងបង្ហាញនូវកិត្យានុភាពខ្ពស់របស់ប្រទេសវៀតណាម។
នេះគឺជាការវាយតម្លៃរបស់លោកស្រីបណ្ឌិត Hoo Chiew-Ping សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកស្រាវជ្រាវទំនាក់ទំនងយុទ្ធសាស្ត្រនិងអន្តរជាតិនៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ីនិងលោកវេជ្ជបណ្ឌិត Ngeow Chow Bing ប្រធានវិទ្យាស្ថានសិក្សាចិនសាកលវិទ្យាល័យ Malaya ។
លោកស្រីបណ្ឌិត Hoo Chiew-Ping បានឲ្យដឹងថាចាប់តាំងពីចូលរួមអាស៊ានរហូតមកដល់ពេលនេះវៀតណាមអាចទទួលបានផលប្រយោជន៍ជាអតិបរមាពីវេទិកាអាស៊ាន រួមមានការធ្វើសមាហរណកម្មតំបន់ភាពស្អិតរមួតយ៉ាងជិតស្និទ្ធនៅក្នុងតំបន់និងការសម្រុះសម្រួលនយោបាយមិនត្រឹមតែនៅក្នុងកម្រិតនៃការសន្ទនាផ្ទៃក្នុងអាស៊ានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមួយដៃគូអាស៊ានទៀតផង។
ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ប្រទេសវៀតណាមតែងតែគាំទ្រដល់យន្តការនៃអាស៊ាន និងបានចូលរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសន្ទនារបស់អាស៊ានដូចជាសហរដ្ឋអាមេរិកចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប (EU) ។ ចូលរួមអាស៊ានបានជួយវៀតណាមធ្វើសមាហរណកម្មអន្តរជាតិស្របពេលដែលវៀតណាមក៏បានចូលរួមចំណែកក្នុងភាពជោគជ័យរបស់អាស៊ានផងដែរ។
លោកបណ្ឌិត Ngeow Chow Bing ក៏បានមានប្រសាសន៍ផងដែរថាប្រទេសវៀតណាមចូលរួមអាស៊ានបង្ហាញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។
យោងតាមលោកវេជ្ជបណ្ឌិត Ngeow Chow Bing ចលនានេះមានសារៈសំខាន់ណាស់ព្រោះវាចាប់ផ្តើមដំណើរការអាស៊ានដែលនាំប្រទេសនៅអាស៊ីអាគ្នេយ៍ដំណើរការដោយរបៀបរៀបរយ។
ទាក់ទងទៅនឹងការពិតដែលប្រទេសវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ានប្តូរវេណក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវិដ១៩ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់និងពិភពលោក លោកបណ្ឌិត Ngeow Chow Bing បានឲ្យដឹងថាប្រទេសវៀតណាមធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រង ជំងឺរាតត្បាតនិងសមនឹងទទួលបានការសរសើរនិងអបអរសាទរ។
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះប្រទេសវៀតណាមត្រូវត្រៀមរៀបចំរចនាសម្ព័ន្ធឡើងវិញនៃកាលវិភាគនិងការអភិវឌ្ឍដែលមិននឹកស្មានដល់ជាច្រើនទៀត ក៏ដូចជាការដោះស្រាយជាមួយនឹងការអភិវឌ្ឍន៍ដែលមិនអាចប៉ាន់ស្មានបាន។ បណ្តាប្រទេសអាស៊ានទាំងអស់កោតសរសើរចំពោះការទទួលខុសត្រូវដ៏ធំធេងដែលវៀតណាមត្រូវអនុវត្តនាពេលនេះ។
ទន្ទឹមនឹងនេះលោកបណ្ឌិត Hoo Chiew-Ping បានឲ្យដឹងថាប្រទេសវៀតណាមបានបង្ហាញសមត្ថភាពរបស់ខ្លួននៅក្នុងអភិបាលកិច្ចសន្តិសុខសុខាភិបាល ហើយនេះរួមចំណែកក្នុងការពង្រឹងជំហររបស់វៀតណាមមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេប៉ុន្តែក៏ជាគំរូសម្រាប់រដ្ឋាភិបាលផ្សេងទៀតនៅក្នុងតំបន់និងក្នុងពិភពលោក។
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកដទៃទៀតឱ្យវិនិយោគកាន់តែច្រើននៅក្នុងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ពីព្រោះតំបន់នេះនឹងក្លាយជាគំរូឈានមុខគេក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតនិងការស្តារឡើងវីញលឿនជាងតំបន់ផ្សេងទៀត៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន