អាស៊ានឆ្នាំ ២០២០៖ មានសកម្មភាពអាជីវកម្មជាច្រើននៅឆមាសទី២នៃឆ្នាំនេះ

10:11 | 24/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មានសកម្មភាពរបស់សហគ្រាសនៅអាស៊ានឆ្នាំ ២០២០ នឹងផ្តោតលើប្រធានបទ“ បច្ចេក វិទ្យា” និង“ ឌីជីថល” ក្នុងបរិបទដែលសហគ្រាសត្រូវការស្តារសកម្មភាពឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពី ជំងឺរាតត្បាត Covid-19 ។

លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI)

នាព្រឹកថ្ងៃទី ២២ ខែកក្កដា សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងក្រុមប្រឹក្សាប្រឹក្សាធុ រកិច្ចអាស៊ាន ( ASEAN BAC) បានប្រារព្វធ្វើឡើងសន្និសីទសារព័ត៌មានណែនាំសកម្មភាពអាជីវកម្មនៅ ក្នុងអាស៊ានឆ្នាំ ២០២០ ដែលដឹកនាំដោយ VCCI។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក Vu Tien Loc ប្រធាន VCCI មានប្រសាសន៍ថា នាឆ្នាំ ២០២០ VCCI ដើរតួជាប្រធាន ASEAN BAC ក្នុងនោះមាន ភារកិច្ចចម្បងគឺជំរុញទំនាក់ទំនងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនឆ្ពោះទៅរកការធ្វើសមាហរណកម្មនិងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ព្រមទាំងផ្តល់នូវមតិយោបល់ឯកជនស្តីពីការ អនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ានដើម្បីលើកឡើងនូវវិស័យអាទិភាពដាក់ជូនមេដឹកនាំអាស៊ាន។ VCCI នឹង ធ្វើការជាមួយសមាជិកអាស៊ាន BAC ផ្តល់អនុសាសន៍ខាងធ្វើអាជីវកម្ម និងការសន្ទនា ជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងមេដឹកនាំជាន់ខ្ពស់ពេញមួយឆ្នាំ ២០២០ ។

ផ្តើមចេញពីគោលដៅនៃសហគមន៍អាស៊ានដែលមានការអភិវឌ្ឍនិងបេសកកម្មនៃការតភ្ជាប់អាជីវកម្មនៅឆ្នាំនេះ VCCI មានសកម្មភាពលេចធ្លោដូចជាការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាម (VBS)ឆ្នាំ ២០២០ ជាមួយនឹងប្រធានបទ“ ប្រទេស វៀតណាមធ្វើឌីជីថលនីយកម្ម៖ សម្របខ្លួនយ៉ាងសកម្មឆ្ពោះ ទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព” ហើយនឹងប្រារព្ធឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សន្និសីទ VBS នឹងជាឱកាសសម្រាប់វិនិយោគិនស្វែងយល់អំពីទស្សន វិស័យសេដ្ឋកិច្ចរបស់ វៀតណាម ចំពោះមុខជំងឺរាតត្បាត Covid-19 ក៏ដូចជាកំណត់សក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ដែល វៀតណាមមានភាពរឹងមាំក្នុងបរិបទសេដ្ឋកិច្ចសកលជួបការលំបាកដូចជាវិស័យដិកជញ្ជូន កសិកម្ម សេវាព័ត៌មានវិទ្យាជាដើម។

ក្រៅពីនេះក៏មានកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២០ (អាស៊ាន BIS ២០២០) ដែលធ្វើ ឡើងភ្លាមៗបន្ទាប់ពីសន្និសីទ VBS ២០២០ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៣-១៤ ខែវិច្ឆិកាឆ្នាំ ២០២០ ក្រោមប្រធានបទ “អាស៊ានឌីជីថល៖ ចីរភាពនិងគ្របដណ្តប់”។ នេះគឺជា ព្រឹត្តិការណ៍គួរឲ្យរំពឹងទុកបំផុតនៃសហគមន៍ធុរកិច្ចអាស៊ាន សន្និសិទនេះត្រូវបានគេរំពឹងថានឹងស្វាគមន៍ មេដឹកនាំជាន់ខ្ពស់មកពីប្រទេសអាស៊ានចំនួន ១០ និងប្រមុខដឹកនាំនៃប្រទេសសន្ទនាអាស៊ានចំនួន ៨ ដើម្បីមកអញ្ជើញថ្លែងមតិនិងធ្វើកិច្ចសន្ទនាជាមួយសហគមន៍ធុរកិច្ចអាស៊ាន ក្នុងការកសាងតំបន់អាស៊ានមួយប្រកបដោយការរីកចម្រើននិងនិរន្តរភាពព្រមទាំងជំនះពុះពារលើឧបសគ្គនានាពីជំងឺរាតត្បាតសកល និងទាញ យកយ៉ាងច្រើនបំផុតពីបដិវត្តឌីជីថលផងដែរ។

មានសកម្មភាពរបស់សហគ្រាសនៅអាស៊ានឆ្នាំ ២០២០ នឹងផ្តោតលើប្រធានបទ“ បច្ចេក វិទ្យា” និង“ ឌីជីថល” ក្នុងបរិបទដែលសហគ្រាសត្រូវការស្តារសកម្មភាពឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពី ជំងឺរាតត្បាត Covid-19

នេះក៏ជាឱកាសដ៏ល្អសម្រាប់អាជីវកម្មរបស់ វៀតណាមនិងអាស៊ានដើម្បីលើកកម្ពស់ពាណិជ្ជសញ្ញាដោយបញ្ជាក់ពីតួនាទីរបស់ពួកគេ នៅក្នុងតំបន់ និងលើឆាកអន្តរជាតិដោយបើកចំហរ ព្រមទាំង ពង្រីកកិច្ចសហប្រតិបត្តិការនិងទាក់ទាញការវិនិយោគ មិនត្រឹមតែជាមួយដៃគូក្នុងប្រទេសអាស៊ានទាំង ១០ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងឈានសហការជាមួយ ដៃគូសន្ទនារបស់អាស៊ានដូចជាជប៉ុន ចិន អាមេរិក កូរ៉េខាងត្បូងនិងឥណ្ឌាជាដើមទៀតផង។

លោកបណ្ឌិត Vu Tien Loc បានវាយតម្លៃថាឆ្នាំ ២០២០ គឺជាឆ្នាំដែលមានបញ្ហាប្រឈមជាច្រើនសម្រាប់ សហគមន៍ធុរកិច្ចពិភពលោក ក្នុងនោះ អង្គភាពអាជីវកម្មមកពីតំបន់អាស៊ាន ហើយវៀតណាម ក៏មិន ចៀសរួចផុតពីបញ្ហាប្រឈមទាំងនេះទេ។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 នាពេលបច្ចុប្បន្ននេះអង្គភាពអាជីវកម្មចាំបាច់ត្រូវធ្វើការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងការដាក់បញ្ចូលអន្តរជាតិភាវូបនីយកម្មនិងធ្វើឌីជីថលនីយកម្មឲ្យបានល្អដើម្បីលើកកម្ពស់ការប្រកួតប្រជែង ភាពស្អិតរមួត និងការធ្វើសមាហរណកម្មបានយ៉ាងប្រសិទ្ធភាពថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baodautu.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត