អាស៊ាន +៣ ពង្រឹងការប្តេជ្ញាចិត្តនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង

15:36 | 21/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ២០ ខែកក្កដា កិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ រវាងមន្ត្រីជាន់ខ្ពស់អាស៊ានបូក ៣ ជាមួយដៃគូជាចិន ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើឡើង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​លោក​ Nguyen Quoc Dung ថ្លែងក្នុងកិច្ចប្រជុំ។ (រូបថត៖ baoquocte)

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសបានទទួលស្គាល់វឌ្ឍនភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ នាពេលកន្លងមក ជាពិសេសក្នុងការពង្រឹងការសម្របសម្រួលឱ្យបានទាន់ពេលវេលាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជំងឺកូវិដ១៩ ដែលបានបង្ហាញនៅក្នុងលទ្ធផលសំខាន់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពី ជំងឺកូវិដ១៩ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសា។

អាស៊ាននិងដៃគូបានព្រមព្រៀងធ្វើការយ៉ាងជិតស្និទ្ធក្នុងការស្តារនិងធានាលំហូរពាណិជ្ជកម្មនិងការវិនិយោគពង្រឹងការតភ្ជាប់និងពិចារណាដកការរឹតបន្តឹងការធ្វើដំណើរជាបណ្តើរ ៗ រវាងប្រទេសក្នុងតំបន់នៅពេលវាលាសមស្រប។ ប្រទេសទាំងនោះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដូចដែលបានគ្រោងទុក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត