យុគសម័យ - ក្រសួងនិងស្ថាប័នវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយស្ថាប័នសមត្ថកិច្ចបរទេសអំពីការស្តារការដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាមនិងប្រទេសនិងទឹកដីមួយចំនួន។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang
នារសៀលថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អំពីព័ត៌មានដែលវៀតណាមនិងចិនស្តារផ្លូវហោះហើរអន្តរជាតិរវាងណានជីងនិងហាណូយចាប់ពីថ្ងៃទី ១៨ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានជូនដំណឹងថា៖
អនុវត្តតាមយោបល់របស់នាយករដ្ឋមន្រ្តីវៀតណាម ក្រសួងនិងស្ថាប័នវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយស្ថាប័នសមត្ថកិច្ចបរទេសអំពីការស្តារការដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាមនិងប្រទេសនិងទឹកដីមួយចំនួន។
តាមនោះ ក្រសួងការបរទេសបានជូនដំណឹងដល់ស្ថាប័នតំណាងបរទេសមួយចំនួននៅវៀតណាមអំពីផែនការតភ្ជាប់ឡើងវិញនូវផ្លូវហោះហើរទៅកាន់ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) តូក្យូ (ជប៉ុន) តៃវ៉ាន់និងក្វាងចូវ (ចិន) វៀងចន្ទន៍ (ឡាវ) ភ្នំពេញ (កម្ពុជា) ចាប់ពីពាក់កណ្តាលខែកក្កដាឆ្នាំ ២០២០ ដោយផ្អែកលើមូលដ្ឋាននៃការធានាវិធានការបង្ការជំងឺរាតត្បាត បណ្ដាលក្ខខណ្ឌជាក់លាក់ ធានាថាមិនមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅក្នុងសហគមន៍ ចូលរួមចំណែកក្នុងការស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
នាបច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូនកំពុងពិភាក្សាជាមួយស្ថាប័នសមត្ថកិច្ចនៃទីភ្នាក់ងារនោះដម្បីឯកបញ្ហាបច្ចេកទេសនៃការហោះហើរ ភាពញឹកញាប់និង ដំណើរការជាក់លាក់។ យើងនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្លូវការនិងពិភាក្សាជាមួយស្ថាប័នសមត្ថកិច្ចដើម្បីបង្កលក្ខណៈសម្រាបសកម្មភាពផ្សព្វផ្សាយព័ត៌មាន។
នៅពេលឆាប់ៗខាងមុខនេះ វៀតណាមនឹងផ្តល់អាទិភាពដល់អ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេស រួមមានប្រជាជនវៀតណាម ជនបរទេសដែលជាអ្នកជំនាញ វិនិយោគិន អ្នកគ្រប់គ្រងសហគ្រាស ពលករជំនាញ អ្នកដែលមានគោលបំណងផ្លូវការ រួមជាមួយករណីពិសេសមួយចំនួនផ្សេងទៀត។
អ្នកដែលចូលក្នុងវៀតណាមត្រូវតែអនុលោមយ៉ាងតឹងរឹងនូវល័ក្ខខ័ណ្ឌនៃការពិនិត្យរកមើលជំងឺនិងអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិស្តីពីការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន