សន្និសីទតាមប្រព័ន្ធអនឡាញស្តីពីបណ្តាញនៃមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ាន

10:52 | 17/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សន្និសីទតាមប្រព័ន្ធអនឡាញស្តីពីបណ្តាញនៃមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ាន (APCN) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី ១៦ ខែកក្កដាក្រោមប្រធានបទ“ ពង្រឹងកិច្ចសហប្រតិបត្តិការ APCN ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីឌ១៩”។

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ qdnd.vn)

នាថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពរបស់វៀតណាម (ក្រសួងការពារប្រទេសវៀតណាម) បានរៀបចំសន្និសីទតាមប្រព័ន្ធអនឡាញស្តីពីបណ្តាញរក្សាសន្តិភាពអាស៊ាន (APCN)។ នេះគឺជាសន្និសីទ APCN តាមប្រព័ន្ធអនឡាញលើកដំបូងដែលរៀបចំឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធាន APCN និងជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទ APCN លើកទី ៨ ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការនៃបណ្តាញរក្សាសន្តិភាពអាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត កូវីឌ១៩”។ សកម្មភាពនេះក៏បានសំដៅទៅលើការបង្ហាញតួនាទីយ៉ាងសកម្មនិងភាពម្ចាស់ការរបស់ម្ចាស់ផ្ទះវៀតណាមព្រមទាំងបន្តរក្សាកម្លាំងចលករនិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក APCN ក្នុងការឆ្លើយតបទៅនឹងជំងឺឆ្លង ដោយមិនអនុញ្ញាតឱ្យមានការលំបាកមករំខានដល់ប្រតិបត្តិការបណ្តាញហ្វឹកហ្វឺននិងរក្សាសន្តិភាពក្នុងតំបន់ផងដែរ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានស្នើឱ្យបណ្តាប្រទេសសមាជិក APCN រួមគ្នាចែករំលែកមេរៀនដ៏ជោគជ័យរបស់កងទ័ពនៃប្រទេសជាសមាជិកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ព្រមទាំងដកបទពិសោធន៍សម្រាប់កងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ ទន្ទឹមនឹងនេះតំណាងសមាជិកនៃបណ្តាញមជ្ឈមណ្ឌលថែរក្សាសន្តិភាពអាស៊ានគួរតែពិភាក្សាគ្នាអំពីវិធានការណ៍ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយឱ្យកាន់តែមានប្រសិទ្ធិភាពចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងធានានូវគោលដៅការពារនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងបកប្រែដោយជោគជ័យ ក៏ដូចជាអនុវត្តសកម្មភាពរក្សាសន្តិភាពនៅក្នុងតំបន់សំដៅរួមចំណែកយ៉ាងជាក់ស្តែងដល់គំនិតផ្តួចផ្តើមនៃការធ្វើសកម្មភាបនានាដើម្បីសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត