យុគសម័យ - ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបតែចេញឯកសារមួយដែលប្រកាសអំពីសេចក្តី សន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
សេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាណែនាំថា៖ ការឆ្លងរាលដាល នៃជំងឺរាតត្បាត កូវីដ១៩នៅលើពិភពលោកនៅ តែមានភាពស្មុគស្មាញមិនអាចប៉ាន់ស្មានបានឡើយនិង មានការផ្ទុះឡើងខ្លាំងនៅកន្លែងជាច្រើន។ ស្ថាប័នមានសមត្ថកិច្ចដូចជាសុខាភិបាល យោធា នគរបាល គួរតែបន្តជំរុញលទ្ធផលដែលទទួលបានក្នុងរយៈកន្លងមក មិនធ្វេសប្រហែសនិង អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺឱ្យបានម៉ឺងម៉ាត់ស្របតាមល័ក្ខខ័ណ្ឌថ្មី ហើយធ្វើយ៉ាងមេចដើម្បីកុំឲ្យជម្ងឺនេះ ឆ្លងរាលដាលនៅក្នុងសហគមន៍ជាដើម។ ជាការកត់សម្គាល់ លោកនាយករដ្ឋមន្រ្តីបានឯកភាពស្តារ សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាមនិងចិនឡើងវិញផងដែរ។ប៉ុន្តែចំនួនជើងហោះហើរនិង ល័ក្ខខ័ណ្ឌនៃការដឹកជញ្ជូនអ្នកដំណើររវាងប្រទេសទាំងពីរនឹងត្រូវបានយល់ព្រមដោយភ្នាក់ងារខាងអាកាសចរណ៍វៀតណាមនិងចិនផងដែរ។
ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្រ្តីក៏បានចាត់ឱ្យក្រសួងការបរទេសវៀតណាមទទួលបន្ទុកនិងសម្របសម្រួលជាមួយក្រសួងដឹកជញ្ជូននិងទីភ្នាក់ងារពាក់ព័ន្ធនានាក្នុងទាក់ទងជាមួយប្រទេសនានាដើម្បីបង្កើនការហោះហើរជួយសង្គ្រោះនិងបើកជើងហោះ ហើរពាណិជ្ជកម្មរវាងប្រទេសវៀតណាមនិងប្រទេសដទៃទៀត។ជាក់ស្តែងរៀបចំជើងហោះហើរទទួលពលរដ្ឋវៀតណាមនៅទីក្រុងឆ្លងកាត់សំខាន់ៗដូចជាទីក្រុង សេអ៊ូល តូក្យូ តៃវ៉ាន់ ក្វាងចូវ វៀងចន្ទ និងភ្នំពេញ។ នាពេលបច្ចុប្បន្នតម្រូវការនៃការចូលមកប្រទេសវៀតណាម របស់ប្រជាជននៅឯបរទេស វិនិយោគិន បរទេស អ្នកជំនាញ និងនិស្សិតជាដើម កំពុងកើនឡើងយ៉ាង ខ្លាំង។ ហេតុដូច្នេះ ទស្សនៈរបស់រដ្ឋាភិបាលវៀតណាមគឺបង្កើតលក្ខខណ្ឌដែលឆ្លើយតបបានល្អបំផុត តាមតំរូវការស្របច្បាប់និងជាក់ស្តែងតាមលំដាប់អាទិភាពស្របតាមសមត្ថភាពបំពេញតាមតម្រូវការនៃការទទួលប្រជាពលរដ្ឋនិងធ្វើចត្តាឡីស័កក្នុងស្រុកផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន