យុគសម័យ - គេហទំព័រ Seeking Alpha របស់អាមេរិកទើបតែបានចុះផ្សាយអត្ថបទមួយដែលនិយាយ ថាក្នុងរយៈពេលប៉ុន្មានកន្លងមកនេះប្រទេសវៀតណាមពិតជាបានក្លាយជាគោលដៅនៃការវិនិយោគដ៏ លេចធ្លោមួយក្នុងតំបន់។
កាសែតអាមេរិកវាយតម្លៃថាវៀតណាម - គោលដៅដ៏លេចធ្លោរបស់វិនិយោគិនបរទេស
គេហទំព័រ Seeking Alpha របស់អាមេរិកទើបតែបានចុះផ្សាយអត្ថបទមួយដែលនិយាយថាក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមពិតជាបានក្លាយជាគោលដៅនៃការវិនិយោគដ៏លេចធ្លោ មួយក្នុងតំបន់។ តាមអត្ថបទនេះបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះវៀតណាមបានរក្សាអត្រាកំណើន ៧% / ឆ្នាំពោលគឺច្រើនទ្វេដងជាងកំរិតមធ្យមរបស់ពិភពលោក។ ទោះបីកសិកម្មនៅតែមានអត្រាការ ងារខ្ពស់ក៏ដោយ កំណើនសេដ្ឋកិច្ចវៀតណាមភាគច្រើនត្រូវបានជំរុញដោយឧស្សាហកម្មនិងសេវាកម្ម។
ហេតុផលសំខាន់មួយសម្រាប់ប្រទេសវៀតណាមកាន់តែមានភាពទាក់ទាញជាងប្រទេសដទៃទៀតគឺថា ចំណាយលើពលកម្មមានត្រឹមតែពាក់កណ្តាលបើធៀបនឹងប្រទេសចិនហើយទាបជាង“ដៃគូប្រកួត ប្រជែង” ដទៃទៀតរួមមានប្រទេសម៉ិកស៊ិក។ ប្រទេសវៀតណាមមានប្រៀបខ្លាំងក្នុងវិស័យផលិតអេឡិច ត្រូនិច (៣៦%) បន្ទាប់មកគឺការផលិតស្បែកជើង។ របាយការណ៍ជាច្រើនបានបង្ហាញថាឧស្សាហកម្ម ផ្សេងទៀតដូចជាការផលិតសំបកកង់រថយន្តគ្រឿងសង្ហារឹមនិងទូទឹកកកក៏កំពុងស្ថិតក្នុងដំណើរការបង្វែ ផលិតកម្មទៅកាន់ប្រទេសវៀតណាមផងដែរ។ ជាក់ស្តែងមានម៉ាកសញ្ញានៃក្រុមហ៊ុនល្បីឈ្មោះ របស់អាមេរិកមួយចំនួនទើបនឹងឈានចូលក្នុងទីផ្សារប្រទេសវៀតណាមរួមមាន Sourcify, Cooper Cooper Tyres និង Key Tronic ។
កាសែតអាមេរិកវាយតម្លៃថាវៀតណាម - គោលដៅដ៏លេចធ្លោរបស់វិនិយោគិនបរទេស
យោងតាមការស្ទង់មតិរបស់ សភាពាណិជ្ជកម្មអាមេរិកវៀតណាម គឺជាជម្រើសដំបូងសម្រាប់និន្នាការនៃការបំលាស់ទីផលិតកម្ម។ នៅក្នុងខែមិថុនាសន្ទស្សន៍នៃផលិតកម្ម ឧស្សាហកម្ម (IIP) របស់វៀតណាមបានកើនឡើង ១០,៣% បើប្រៀបធៀបទៅនឹងខែមុន។ ការនាំចេញ របស់វៀតណាមក្នុងរយៈពេល ២ ខែកន្លងមកក៏មាននិន្នាការកើនឡើងនិងជិតស្មើនឹងអត្រាជាមធ្យមនៃឆ្នាំ ២០១៩ ។ ប្រទេសវៀតណាមធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួនជំនួសឱ្យការពឹងផ្អែក របស់សហរដ្ឋ អាមេរិកនិងចិន។ ប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ដោយបាន បើកទីផ្សារប្រកបដោយជោគជ័យជាមួយនឹងផលិតផលក្នុង ស្រុកសរុបជិត ២,២០០ ពាន់លានដុល្លារអាមេរិក៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)


មតិពីមិត្តអ្នកអាន