យុគសម័យ - យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg ប្រទេសវៀតណាម ស្ថិតក្នុងចំណោមក្រុមប្រទេសដែលមានការស្ទុះងើបឡើងវិញនៃវិស័យផលិតកម្មយ៉ាងខ្លាំងបំផុតនៅតំបន់អាស៊ី នាខែមិថុនាកន្លងមក។
ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសដែកមានវិស័យផលិតកម្មងើបឡើងវិញយ៉ាងខ្លាំងបំផុតនៅតំបន់អាស៊ី
ប្រធានផ្នែកសេដ្ឋវិទូរបស់ Bloomberg Economics ប្រចាំនៅអាស៊ី លោក Chang Shu បានថ្លែងថាសន្ទស្សន៍ការគ្រប់គ្រងលើការទិញទំនិញនៅខែមិថុនារបស់អាស៊ីបានបង្ហាញថាសេដ្ឋកិច្ចភាគច្រើនកំពុងស្ទុះងើបឡើងវិញទោះបីស្ថិតក្នុងអត្រាខុសគ្នាក៏ដោយ។
សន្ទស្សន៍ PMI ផ្លូវការរបស់ប្រទេសចិនបានបង្ហាញថាការស្ទុះងើបឡើងវិញកំពុងកើនឡើងដែលគាំទ្រដោយតម្រូវការពីខាងក្រៅ។ សេដ្ឋកិច្ចមួយចំនួនដូចជាអូស្រ្តាលីបានចាប់ផ្តើមងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលការបិទទ្វារនិងការរក្សាគម្លាតសង្គមត្រូវបានធូរស្រាល។ ប្រទេសមួយចំនួនទៀតជាពិសេសប្រទេសជប៉ុននៅតែរងផលប៉ះពាល់យ៉ាងខ្លាំង។
សន្ទស្សន៍ PMI របស់ជប៉ុនកូរ៉េខាងត្បូងនិងតៃវ៉ាន់មានភាពល្អប្រសើរបន្តិចប៉ុន្តែនៅទាបជាងតួរលេខ ៥០។ ខណៈដែលបរិមាណផលនៃផលិតកម្មរបស់រោងចក្រនានានៅវៀតណាមនិងម៉ាឡេស៊ីបានកើនឡើងជាលើកដំបូងចាប់តាំងពីខែមករា និងខែធ្នូឆ្នាំមុនមុនពេលដែលជំងឺរាតត្បាតកូវីដ១៩ រីករាលដាលពាសពេញតំបន់។ សន្ទស្សន៍ PMI របស់វៀតណាមគឺស្ថិតនៅតួរលេខ ៥១.១។
គួរបញ្ជាក់ថាទីផ្សារហិរញ្ញវត្ថុបានកើនឡើងនៅក្នុងត្រីមាសទី២ដោយសុទិដ្ឋិនិយមថាការបើកឡើងវិញនូវសេដ្ឋកិច្ចពិភពលោកនឹងកាត់បន្ថយភាពអត់ការងារធ្វើនិងធ្វើអោយការទិញទំនិញជាច្រើនឡើងវិញ។ ទោះយ៉ាងណាក៏ដោយការបរាជ័យក្នុងគ្រប់គ្រងជំងឺកូវីដ១៩នៅនៅប្រទេសជាច្រើន រួមមានសហរដ្ឋអាមេរិកបានរារាំងការស្តារឡើងវិញនៃ PMI ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vtv.vn)

មតិពីមិត្តអ្នកអាន