សារព័ត៌មានអាស៊ីអាគ្នេយ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគាំទ្រផែនការស្តារឡើងវិញក្រោយពីការផ្ទុះជំងឺរាតត្

22:43 | 27/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានធ្វើឡើងតាមប្រប័ន្ធវីដេអូកាលពីថ្ងៃទី ២៦ ខែមិថុនាក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទាក់ទាញ ចំណាប់អារម្មណ៍ពីបណ្តាញសារព័ត៌មាននិងទីភ្នាក់ងារសារព័ត៌មានជាច្រើនមកពីតំបន់អាស៊ី​អា​គ្នេ​យ៏។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦

កាសែត Laophatthana (ឡាវ) នៃសមាគមអ្នកសារព័ត៌មានឡាវ បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំ នេះមេដឹកនាំអាស៊ានបានពិភាក្សានិងផ្លាស់ប្តូរយោបល់ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូសន្ទនានិងតំបន់ ជាពិសេសក្នុងបរិបទដែលតំបន់និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ (Covid-19) ក្រោមប្រធានបទ“ អាស៊ាន- ភាពស្អិតរមួត និងការឆ្លើយតប”។

កាសែតនោះបានឲ្យដឹងថានាយករដ្ឋមន្ត្រីឡាវលោកថងលូនស៊ីស៊ូលីតបានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់អាស៊ានក្នុងឆ្នាំកន្លងមកនិងបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ មិនបង្កឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩កើតឡើងជាថ្មីឡើងវិញទៀតទេតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាបន្តបន្ទាប់ក្នុងការការពារទប់ស្កាត់ ការព្យាបាល ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ការ ផលិតថ្នាំនិងវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងផងដែរ។អត្ថបទបានបន្ថែមទៀតថាកិច្ចប្រជុំនេះបានអនុម័តនូវឯកសារសំខាន់ចំនួនពីររួមមានសេចក្តីប្រកាសចក្ខុវិស័យស្តីពីអាស៊ាន មួយមានភាពស្អិតរមួតនិងការ ឆ្លើយតប ដើម្បីជំនះឧបសគ្គនិង រក្សាកំណើននិងសេចក្តីប្រកាសអាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្ស សម្រាប់ពិភពការងារដែលកំពុងផ្លាស់ប្តូរផងដែរ។

នាថ្ងៃទី ២៦ ខែមិថុនាកាសែត បាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយថា ឆ្នាំនេះជាឆ្នាំដែលគូសបញ្ជាក់ពីពាក់ កណ្ដាលនៃដំណើររយៈពេល ១០ ឆ្នាំរបស់អាស៊ានឆ្ពោះទៅរកការធ្វើឲ្យជាក់ស្តែងនូវ ចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ ២០២៥ ក្នុងនោះ បង្ហាញពីសមាហរណកម្មស៊ីជម្រៅបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងបង្កើត សហគមន៍អាស៊ានកាលពីឆ្នាំ ២០១៥។ នេះគឺជាពេលវេលា ដ៏ល្អសម្រាប់អាស៊ានវាយតម្លៃចំពោះការងារ របស់ខ្លួនក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នាទាំងនោះ។ ទីភ្នាក់ងារសារព័ត៌មានថៃ (TNA) បានផ្សាយថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តា ប្រទេសសមាជិកអាស៊ានក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងពិភាក្សាអំពី ការរៀបចំពង្រាងផែនការស្តារឡើងវិញក្រោយជំងឺកូវីដ១៩។

ជាមួយគ្នានេះគេហទំព័ររបស់ទូរទស្សន៍ PBS បានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចានអូចាបានស្នើនូវវិធី ៣ យ៉ាងដើម្បីស្ការសេដ្ឋកិច្ចអាស៊ានឡើងវិញនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ២៦ ខែមិថុនា។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃបានបញ្ជាក់ថាទិសដៅទាំងបីនៃសកម្មភាព ដែលស្នើ ឡើងដោយនាយករដ្ឋមន្រ្តីប្រាយុធចានអូចាក្នុងការលើកកម្ពស់អាស៊ាននៅក្រោយជំងឺរាតត្បាតកូវីដ១៩ គឺអាស៊ានដើម្បីផ្សារភ្ជាប់គ្នាកាន់តែខ្លាំងថែមទៀត អាស៊ានកាន់តែរឹងមាំថែមទៀត និងភាពស៊ាំរបស់ អាស៊ានកាន់តែល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះដែរអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានអះអាងថា កិច្ចប្រជុំកំពូលនេះ គឺជាសក្ខីភាពជាក់ស្តែងមួយចំពោះចំណងសាមគ្គីភាពនិងការដឹកនាំរបស់អាស៊ានដែលបានបង្ហាញតាម រយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏រឹងមាំ ហើយលោកបានបន្ថែមទៀតថាចំណងសាមគ្គីភាព បែបនេះ គឺចាំបាច់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលផងដែរ។

យោងតាមកាសែត Kompas ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Widodo បានជម្រាបជូនអង្គប្រជុំថា លោកបានចាត់ឱ្យរដ្ឋមន្រ្តីពាក់ព័ន្ធនានាដើម្បីចាប់ផ្តើមពិភាក្សាពីលទ្ធភាពនៃការបើកច្រករបៀងទេសចរណ៍អាស៊ានព្រមទាំងបានសង្កត់ធ្ងន់ថាចំណុចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីពន្លឿនការស្តារ សេដ្ឋកិច្ចឡើងវិញននិងបង្ហាញពីអត្ថន័យនៃយុទ្ធសាស្ត្ររបស់សហគមន៍អាស៊ានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត