យុគសម័យ - អគ្គលេខាធិការលោក Lim Jock Hoi បានលើកឡើងថាប្រធានបទរបស់ឆ្នាំប្រធាននៃវៀតណាមស្តីពីការកសាងអាស៊ាន «ភាពស្អិតរមួតនិងការឆ្លើយតប» គឺសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន។
អគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាម។(ប្រភព៖ vietnamplus)
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។
លោក Lim Jock Hoi បានលើកឡើងថាប្រធានបទរបស់ឆ្នាំប្រធាននៃវៀតណាមស្តីពីការកសាងអាស៊ាន «ភាពស្អិតរមួតនិងការឆ្លើយតប» គឺសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ទន្ទឹមនឹងនេះលោកបានបញ្ជាក់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជា « ភស្តុតាងជាក់ស្តែង» នៃសាមគ្គីភាពនិងភាពជាអ្នកដឹកនាំរបស់អាស៊ានដែលបានបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៍រឹងមាំ។
អគ្គលេខាធិការអាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការសាមគ្គីភាពក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវិដ - ១៩ ។ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលរបស់ជំងឺនេះ មេដឹកនាំអាស៊ានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈនិងពង្រឹងបណ្តាញសន្តិសុខសង្គម។ និងធានានូវចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
យោងតាមអគ្គលេខាធិការលីមជុកហូបាននិយាយថាអាស៊ានទទួលខុសត្រូវក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីផ្តល់នូវការឆ្លើយតបរួមគ្នាចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវិដ - ១៩ ដើម្បីបំពេញបន្ថែមនិងលើកកម្ពស់ការឆ្លើយតបនៃថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ដូច្នេះកិច្ចប្រជុំកំពូលនេះគឺជាឱកាសមួយសម្រាប់អាស៊ានដើម្បីពង្រឹងបន្ថែមនូវភាពស្អិតរមួតនិការឆ្លើយតយ៉ាងសកម្មរបស់ខ្លួន ។
ទាក់ទងនឹងខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ លោកអគ្គលេខាធិការ Lim Jock Hoi បានឲ្យដឹងថា កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវតម្រូវការសម្រាប់ផែនការស្តារតំបន់ដែលអាស៊ានកំពុងផ្តោតលើការកសាងបន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ានស្តីពី ការឆ្លើយតបនឹងជំងឺរាតត្បាតកូវិដ - ១៩ ត្រូវបានធ្វើឡើងក្នុងខែមេសា។
អគ្គលេខាធិការលោក Lim Jock Hoi បានអះអាងថាក្នុងឋានៈជាប្រធានអាស៊ានប្រទេសវៀតណាមបានបំពេញការងារជាច្រើននិង«បង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់ខ្លួនក្នុងការដឹកនាំការឆ្លើយតបរួមគ្នារបស់តំបន់ចំពោះជំងឺរាតត្បាត»។ ទន្ទឺមនឹងនេះដែរ លោកវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ប្រទេសវៀតណាមជាពិសេសក្នុងការជួយប្រទេសសមាជិកអាស៊ានមួយចំនួនក៏ដូចជាដៃគូសន្ទនាមួយចំនួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតនេះ។
លោកក៏បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមចំពោះតួនាទីរបស់ខ្លួនក្នុងការនាំមុខអាស៊ានក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវិដ - ១៩ និងបានអបអរសាទរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតប្រកបដោយប្រសិទ្ធភាព។
យោងតាមអគ្គលេខាធិការអាស៊ានបាន ឲ្យដឹង ថាប្រទេសវៀតណាមបានបំពេញការងារបានល្អក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងស្រុក ដែលមិនមានករណីអ្វីកើតឡើងនៅក្នុងសហគមន៍អស់រយៈពេលជាច្រើនសប្តាហ៍ហើយ ពេលនេះប្រទេសវៀតណាមកំពុងឈានដល់ដំណាក់កាលងើបឡើងវិញ។
អគ្គលេខាធិការអាស៊ានបានសង្កត់ធ្ងន់ថាក្រោមការដឹកនាំរបស់ប្រទេសវៀតណាម ការងារក៏កំពុងបានអនុវិត្តផងដែរដើម្បីបង្កើត «មូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត កូវិដ -១៩» ការស្តុកទុកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រនិងនីតិវិធីប្រតិបត្តិការប្រកបដោយស្តង់ដារក្នុងស្ថានភាពអាសន្នសុខភាពសាធារណៈ។ ប្រទេសវៀតណាមក៏បានចាប់ផ្តើមពិភាក្សាអំពីចក្ខុវិស័យអាស៊ានបន្ទាប់ពីឆ្នាំ ២០២៥ ។
នេះមានសារៈសំខាន់ខ្លាំងណាស់ ដែលជួយអាស៊ានតភ្ជាប់និងឆ្លើយតបកាន់តែប្រសើរឡើងក្នុងដំណើរការសមាហរណកម្មតំបន់ទន្ទឹមនឹងនេះដែរ សម្របខ្លួនទៅនឹងស្ថានភាព «ស្ថានភាពធម្មតាថ្មី» បច្ចុប្បន្ននិងទាញមេរៀនសំខាន់ៗ៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន