យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា មេដឹកនាំក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងមានកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ិនធឺរណែតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ។
អគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van
អគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van បានសង្កត់ធ្ងន់ថាកិច្ចប្រជុំប្រចាំឆ្នាំនេះចាប់ពីឆ្នាំ ២០០៩ មកបានបង្ហាញនូវការប្តេជ្ញារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការប្រតិបត្តិនិងអង្គការនីតិប្បញ្ញត្តិអាស៊ានក្នុងប្លុកអាស៊ានស្តីពីការដោះស្រាយបញ្ហារួមក្នុងតំបន់ ។
ក្នុងជំនួបនាពេលខាងមុខនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញក្នុងនាមជាប្រធានអាស៊ាន ហើយប្រធាន AIPA លោកស្រី Nguyen Thi Kim Ngan រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសភានៃបណ្តាប្រទេសសមាជិកអាស៊ាន នឹងចែករំលែកសារនិងសន្យាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងលើកស្ទួយតួនាទីស្នូល របស់អាស៊ានក្នុងការជំរុញទំនាក់ទំនងបន្ថែមជាមួយដៃគូនានា ដើម្បីឆ្លើយតបនឹងការឆ្លងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាបញ្ហាប្រឈមនានាដែលកាន់តែស្មុគស្មាញខ្លាំងផងដែរ។
វាយតម្លៃអំពីតួនាទីជាប្រធាន AIPA លោកស្រី Nguyen Tuong Van បានបញ្ជាក់ថាឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន ប្រធាន AIPA ៤១ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងពេលទន្ទឹមនឹងគ្នានោះពិតជាមានសារសំខាន់សម្រាប់វៀតណាមដោយបញ្ជាក់ពីឋានៈនិងគោលជំហររបស់វៀតណាមកាន់តែខ្លាំងឡើងៗក្នុងតំបន់និងពិភពលោក ហើយនេះក៏នឹងក្លាយជាឱកាសការនិងបញ្ហាប្រឈមដ៏តឹងរឹងចំពោះសហគមន៍អាស៊ាន ដែលតម្រូវឲ្យភារកិច្ចដ៏ធំធេងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមផងដែរ។
អគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van ក៏បញ្ជាក់ទៀតថា AIPA បានត្រៀមខ្លួនរួចជាស្រេចក្នុងការអមដំណើរជាមួយអាស៊ានដើម្បីកសាងសហគមន៍ប្រកបដោយចីរភាពលើសសរស្តម្ភទាំង ៣ រួមមាន៖ សន្តិភាព ស្ថិរភាព ដោយផ្អែកលើច្បាប់ ហើយផ្តោតយកចិត្តទុកដាក់លើប្រជាជនជាស្នូល រួមទាំងពង្រឹងចំណងសាមគីភាពនិងឯកភាពដើម្បីការអភិវឌ្ឍន៍រួមផងដែរ។
គេរំពឹងថានៅក្នុងមហាសន្និបាត AIPA លើកទី ៤១ នេះមានបញ្ហាសំខាន់ៗជាច្រើនរបស់ AIPA នឹងត្រូវបានលើកយកមកពិភាក្សានិងផ្តល់ការសម្រេចចិត្តផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន