ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការគាំទ្រដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID-19

16:45 | 25/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅថ្ងៃទី ២៤ ខែមិថុនា យោងតាមព័ត៌មានពីក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចបានឱ្យដឹងថា ក្រសួងនេះបានស្នើឱ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត - ក្រុងយកចិត្តទុកដាក់ខ្ពស់លើការដាក់ពង្រាយនិងបំពេញការគាំទ្រដល់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅខែមិថុនាឆ្នាំ ២០២០ ។

មន្រ្តីសង្កាត់ទី ១ ខណ្ឌទី ៣ បានផ្តល់ជំនួយដល់អ្នកទទួលផលគោលនយោបាយនិងពលករដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាត​ COVID-19

យោងតាមក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចបានឱ្យដឹងថា អនុវត្តសេចក្តីសម្រេចចិត្តលេខ ៤២/NQ-CP របស់រដ្ឋាភិបាលស្តីពីវិធានការណ៍នានាដើម្បីគាំទ្រដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាតសកល COVID-19 និងសេចក្តីសម្រេចលេខ ១៥/២០២០/QD-TTg នៃនាយករដ្ឋមន្រ្តីវៀតណាម ដែលកំណត់អំពីការអនុវត្តគោលនយោបាយដើម្បីគាំទ្រដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាតនេះ រហូតមកដល់ពេលនេះ នៅតាមមូលដ្ឋានបានអនុវត្តយ៉ាងស៊ីជម្រៅប្រកបដោយវិចារណញ្ញាណនិងប្រកបដោយការទទួលខុសត្រូវ ធានានូវគោលការណ៍ផ្សព្វផ្សាយជាសាធារណៈ តម្លាភាព វត្ថុដែលត្រឹមត្រូវ ត្រូវទទួលការគាំទ្រពីប្រជាជន រួមចំណែកធ្វើឱ្យស្ថិរភាពស្ថានភាពសង្គម - នយោបាយនៅតាមមូលដ្ឋាន។
បណ្ដាមូលដ្ឋានបានបង្កើនការងារណែនាំនិងគាំទ្រដល់ប្រជាជនអនុវត្តនីតិវិធីយ៉ាងឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិ ជាពិសេសសហគ្រាស គ្រួសារអាជីវកម្មនិងពលករ។ ទន្ទឹមនឹងនេះ សម្របសម្រួលជាមួយរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់និងទីភ្នាក់ងារពាក់ព័ន្ធដើម្បីបង្កើនការត្រួតពិនិត្យ ឃ្លាំមើលនិងវាយតម្លៃផលប៉ះពាល់នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤២ និងសេចក្តីសំរេចលេខ ១៥៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត