សិក្ខាសាលាស្តីពីវេទិកាសេដ្ឋកិច្ចអាស៊ាននិងសហគ្រាសអាស៊ានគួរឲ្យកត់សម្គាល់

22:09 | 25/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សិក្ខាសាលាស្តីពីវេទិកាសេដ្ឋកិច្ចអាស៊ាននិងសហគ្រាសអាស៊ានជាឱកាសសម្រាប់ អ្នកជំនាញ សេដ្ឋកិច្ចតំណាងទីភ្នាក់ងារគ្រប់គ្រងរដ្ឋ ជាពិសេសសហគមន៍ ធុរកិច្ចវៀតណាមជួបប្រជុំផ្លាស់ ប្តូរនិងពិភាក្សាគ្នាទៅវិញទៅមក ដើម្បីស្វែងរកដំណោះស្រាយព្រមទាំងរួមគ្នា ជំនះពុះពារលើដំណាក់កាល លំបាកជាមួយគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការនិងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅថែមទៀតផងដែរ។

សិក្ខាសាលាស្តីពីវេទិកាសេដ្ឋកិច្ចអាស៊ាននិងសហគ្រាសអាស៊ានគួរឲ្យកត់សម្គាល់ (រូបថត៖ baoquocte)

ក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអភិវឌ្ឍជាបណ្តើរ ៗ ហើយក្លាយជាអង្គការប្រចាំតំបន់ដែលទទួលបានជោគជ័យនៅលើពិភពលោករួមចំណែកប្រកបដោយ ប្រសិទ្ធភាពដល់កិច្ចពិភាក្សានិងសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងស្ថេរភាព។ ការអភិវឌ្ឍភាព រុងរឿងនិងវិបុលភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកជាទូទៅនិងអាស៊ីអាគ្នេយ៍ជាពិសេស។ វៀតណាមទទួល យកតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ដោយប្រធានបទ «ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម» មានអត្ថន័យសំខាន់ៗទាំងការទទួលខុសត្រូវនិងជាឱកាសដើម្បីលើកកំពស់តួនាទីនិងឋានៈរបស់ វៀតណាមក្នុងតំបន់ និងអន្តរជាតិជាពិសេសនៅក្នុងបរិបទដែលតំបន់និងពិភពលោកកំពុងវិវត្តន៍យ៉ាងស្មុគស្មាញ និងឆាប់រហ័សដូចសព្វថ្ងៃនេះ។

ឆ្ពោះទៅការរំលឹកចាំខួបលើកទី ៥៣ នៃអាស៊ាន (ឆ្នាំ១៩៦៧-២០២០) និងខួបលើកទី ២៥ នៃទិវា វៀតណាមក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន និងវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ នាថ្ងៃទី២៥ ខែមិថុនានៅទីក្រុងហាណូយសមាគមធុរកិច្ច សហគ្រាសធុនតូចនិងមធ្យមវៀតណាមបាន រៀបចំវេទិកាសេដ្ឋកិច្ចអាស៊ានសហគ្រាសអាស៊ានគួរឲ្យកត់សំគាល់។ នៅខាងក្រៅនៃវេទិកាសំខាន់នេះ វេទិកាសេដ្ឋកិច្ចអាស៊ាននិងវេទិកាធុរកិច្ចធម្មតាអាស៊ានត្រូវបានរៀបចំឡើងដែលជាឱកាសសម្រាប់អ្នក ជំនាញខាងសេដ្ឋកិច្ច តំណាងទីភ្នាក់ងារគ្រប់គ្រងរដ្ឋ ជាពិសេសតំណាង សហគមន៍ធុរកិច្ចវៀតណាម ក៏ជួបប្រជុំគ្នាដើម្បីផ្លាស់ប្តូរ ពិភាក្សា និងស្វែងរកដំណោះស្រាយ សំដៅជំនះពុះពារលើដំណាក់កាល ដ៏លំបាកបច្ចុប្បន្ន ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិង សមាហរណកម្មអន្តរជាតិឲ្យកាន់តែ ស៊ីជម្រៅថែមទៀត៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត