ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយព័ត៌មានយ៉ាងច្រើនអំពីកិច្ចប្រជុំកំពូលអាស៊ាន

05:07 | 26/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សារព័ត៌មានសំខាន់ៗ ជាច្រើននៅប្រទេសម៉ាឡេស៊ីបាន ចុះផ្សាយអត្ថបទស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក៏ដូចជាសកម្មភាពផ្សេងៗទៀតនៃប្លុកអាស៊ាន ក្រោមអធិបតីភាពរបស់វៀតណាមដែលក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយព័ត៌មានយ៉ាងច្រើនអំពីកិច្ចប្រជុំកំពូលអាស៊ាន

កាសែត The New Straits Times ដែលជាកាសែតឈានមុខគេមួយនៅប្រទេសម៉ាឡេស៊ីបានផ្សាយថា បន្ទាប់ពីការពន្យាពេលជិត ២ ខែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៦ ខែមិថុនា ក្រោមអធិបតីភាពរបស់នាយករដ្ឋ មន្រ្តី វៀតណាមលោក Nguyen Xuan Phuc។ មេដឹកនាំរដ្ឋាភិបាលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃ កិច្ចសន្ទនាជាច្រើនរវាងមេដឹកនាំអាស៊ាននិងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក៏ដូចជាតំណាង យុវជននិងក្រុមប្រឹក្សាប្រឹក្សាអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តីវៀតណាម​ Nguyen Xuan Phuc ក៏បានធ្វើជាអធិបតីបើកសម័យប្រជុំសម័យប្រជុំពេញអង្គនិងវគ្គពិសេសស្តីពី ខ្លឹមសារនៃការពង្រឹងតួនាទីស្ត្រីក្នុងយុគសម័យឌីជីថលផងដែរ។

កាសែតបានរំលឹកឡើងវិញនូវសុន្ទរកថារបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅប្រទេសថៃកាល ពីខែវិច្ឆិកាឆ្នាំ ២០១៩ ថា“ វៀតណាមចង់ផ្តោតលើការពង្រឹងចំណងសាមគ្គីភាព និង ការមូលមតិគ្នាការតភ្ជាប់សេដ្ឋកិច្ចការ ពង្រឹងគុណតម្លៃនិងបង្រួបបង្រួមក្នុងសហគមន៍អាស៊ាន” ហើយ ចាត់ទុកវាជាអាទិភាពកំពូល។ កាសែតបានសង្កត់ធ្ងន់លើសាមគ្គីភាពរវាងរដ្ឋសមាជិកអាស៊ាននិងក្នុង ចំណោមប្រជាជនអាស៊ានដែលជាមធ្យោបាយតែមួយគត់ដើម្បីជួយតំបន់នេះឱ្យរួចផុតពីជំងឺរាតត្បាត សកល។ កាសែតបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ២៦ ខែមិថុនាប្រធានបទ នេះគួរជា ទីចាប់អារម្មណ៍ដល់មេដឹកនាំក្នុងតំបន់។

កាសែត The Star ក៏បានយកចិត្តទុកដាក់ចំពោះសន្និសីទអាស៊ានដែលរៀបចំឡើងដោយវៀតណាម។ អត្ថបទដែលមានលក្ខណៈពិសេសនៅលើផ្នែកអាស៊ាន+ នៃកាសែតនេះនាថ្ងៃទី ២៥ ខែមិថុនាគឺជា អត្ថបទដែលមានចំណងជើងថា“ អាស៊ានចាំបាច់ត្រូវតែមានភាពសកម្មជាងមុនក្នុងការដោះស្រាយបញ្ហាប្រឈមនានា”។ អត្ថបទនេះដកស្រង់លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សន្តិសុខ នយោបាយអាស៊ានលើកទី ២១ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការបរទេសវៀតណាម​ Pham Binh Minh ។ ក្រៅពីនេះកាសែតក៏បានដកស្រង់សម្តីរបស់ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ដែលបានសង្កត់ធ្ងន់ថាបណ្តាប្រទេសសមាជិកអាស៊ានចាំបាច់ត្រូវ ពង្រឹងនិងពង្រីកចំណងសាមគ្គីភាពនិងការផ្សារភ្ជាប់នៅក្នុងប្លុកនេះឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការ ដោះស្រាយជាមួយឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់និងពិភពលោក៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត