យុគសម័យ - ដោយបានឆ្លងកាត់ការចរចាជាច្រើនលើកចាប់តាំងពីឆ្នាំ ២០១២ រវាងប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងដៃគូសន្ទនាចំនួន ៦ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់លើទីផ្សារធំៗដែលមានទំហំចំនួន ២៤,៨ សែនកោដិដុល្លារអាមេរិក និងមានប្រជាជនជាង ២,៣ ពាន់លាននាក់។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh
នាពេលខាងមុខ សន្និសីទ RCEP លើកទី ១០ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ ដែលត្រូវបានរំពឹងថា នឹងនាំមកនូវស្ថានភាពថ្មីនិងរចនាសម្ព័ន្ធថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។
យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP ត្រូវបានដាក់ចេញនៅខែវិច្ឆិកាឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) ដែលជាគំនិតផ្តួចផ្តើមរបស់អាស៊ានដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសជាសមាជិកអាស៊ាននិងប្រទេសជាដៃគូចំនួន ៦ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ដែលសុទ្ធតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឯករាជ្យជាមួយអាស៊ាន។
ការចូលរួមជាមួយកិច្ចព្រមព្រៀង RCEP នេះនឹងជំរុញពាណិជ្ជកម្មនៅទូទាំងក្រុម ដោយកាត់បន្ថយពន្ធ ការធ្វើឱ្យមានស្តង់ដារនៃច្បាប់និងនីតិវិធីគយ ព្រមជាមួយគ្នានេះ ពង្រីកការចូលទីផ្សារ ជាពិសេសរវាងប្រទេសដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ដោយមានគោលបំណងដើម្បីទទួលបានកិច្ចព្រមព្រៀងប្រកបដោយគុណភាពខ្ពស់និងមានតុល្យភាពនៃគុណប្រយោជន៍ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងស្នើដំណោះស្រាយយ៉ាងបត់បែនក្នុងវិស័យជាច្រើនដើម្បីដោះស្រាយបញ្ហារំខានរវាងភាគីនិមួយៗ ខណៈដែលធានានូវផលប្រយោជន៍ជាតិ។
កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃខ្សែសង្វាក់តម្លៃក្នុងតំបន់និងលើពិភពលោក ដោយជួយសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាសមាជិកអាស៊ានឱ្យមានការអភិវឌ្ឍ ដែលក្នុងនោះរួមទាំងប្រទេសវៀតណាមនិងប្រទេសជាដៃគូ។
លើសពីនេះទៅទៀត នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់កំពុងប្រឈមនឹងឧបសគ្គជាក់លាក់នៃការគាំពារពាណិជ្ជកម្ម ការចរចារប្រកបដោយជោគជ័យនឹងរួមចំណែកដល់ការបង្កើតរចនាសម្ព័ន្ធពាណិជ្ជកម្មថ្មីនៅក្នុងតំបន់ ហើយជំរុញសាកលភាវូបនីយកម្មយោងតាមឆ្ពោះទៅរកសេរីភាវូបនីយកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មប្រកបដោយចីរភាព។
និយាយដោយឡែកជាមួយនឹងប្រទេសវៀតណាម ការបញ្ចប់កិច្ចចរចានៃ RCEP នឹងបើកឱកាសកាន់តែច្រើនសម្រាប់សហគ្រាសវៀតណាមក្នុងការជំរុញយ៉ាងខ្លាំងក្លានូវការនាំចេញ ចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មីនៅក្នុងតំបន់និងបង្កើនការទាក់ទាញការវិនិយោគបរទេស៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: tapchicongthuong.vn)

មតិពីមិត្តអ្នកអាន