យុគសម័យ - ដោយមានតម្លៃប្រកួតប្រជែងនិងតម្លៃនាំចេញកើនឡើងយ៉ាងខ្លាំងឡើងវិញដូចនាបច្ចុប្បន្ន វៀតណាមមានឱកាសដ៏ធំធេងដើម្បីវ៉ាដាច់ប្រទេសថៃក្នុងការនាំចេញអង្ករពិភពលោកក្នុងឆ្នាំនេះផងដែរ
វៀតណាមទំនងក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក (រូបថត៖ Dantri)
វៀតណាមទំនងជានឹងក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ២០២០។ នេះជាការការវាយតម្លៃនាពេលថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។ យោងតាមទិន្នន័យនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ វៀតណាមបាននាំចេញអង្ករជាង ៣ លាន តោនកើនឡើង ១១,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ដោយមានទំហំពាណិជ្ជកម្មមានសម្រេចបាន ១,៤៨ ពាន់លានដុល្លារអាមេរិក។ ក្រៅពីនោះ មានទីផ្សារផ្សេងៗក៏មានកំណើនយ៉ាងខ្លាំង ដូចជាតៃវ៉ាន់ (ចិន) ឥណ្ឌូនេស៊ី និងហ្គាណា។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដោយមានតម្លៃមធ្យមសម្រេចបាន ៤៨៥ ដុល្លារអាមេរិក / តោន។
យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបន្ថែមទៀតថាជាមួយនឹងតម្លៃប្រកួតប្រជែងនិងតម្លៃនាំចេញ កើនឡើងយ៉ាងខ្លាំងឡើងវិញដូចនាបច្ចុប្បន្ន វៀតណាមមានឱកាសដ៏ធំធេងដើម្បីវ៉ាដាច់ប្រទេសថៃក្នុងការនាំចេញអង្ករពិភព លោកក្នុងឆ្នាំនេះផងដែរ។ ទន្ទឹមនឹងនេះដែរបើយោងតាមការព្យាករណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ២០២០ បរិមាណអង្ករនាំចេញនឹងបន្តកើនឡើងនៅពេលដែលប្រទេសជាច្រើនបើកការនាំចូលឡើងវិញ។ ទន្ទឹមនឹងនេះតម្រូវការស្បៀងអាហារពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងនាពេលខាងមុខនេះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vtv.vn)

មតិពីមិត្តអ្នកអាន