“គំនូរក្នុងរដូវកាលរក្សាគម្លាត” - ទស្សនៈរបស់វិចិត្រករអំពីជំងឺរាតត្បាត Covid-19

19:04 | 15/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - រក្សាគម្លាតសង្គមគឺជាពេលវេលាពិសេសសម្រាប់ពលរដ្ឋគ្រប់រូបនិយាយរួមនិងវិចិត្រករនិយាយដោយឡែក។ ក្នុងរយៈពេលនេះ គម្រោងមួយដែលមានឈ្មោះថា “គំរូរក្នុងរដូវកាលរក្សាគម្លាត” ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការប្រជាជនប្រចាំខែ - កាសែតប្រជាជននិងសមាគមវិចិត្រសិល្បៈវៀតណាម ហើយត្រូវបានចូលរួមអនុវត្តដោយវិចិត្រករជាច្រើន។

គំនួរឃោសនារបស់វិចិត្រករ Tran Cong Dung។

ឆ្ពោះទៅខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម គណៈកម្មការរៀបចំបានសម្រេចចិត្តរៀបចំការតាំងពិព័រណ៍មួយដើម្បីបង្ហាញអំពីស្នាដៃរបស់គម្រោង ហើយបើកដំណើរការសៀវភៅដែលមានឈ្មោះដូចគ្នា។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥ ខែមិថុនា នៅការិយាល័យនិពន្ធនៃកាសែតប្រជាជន ដែលមានអាសយដ្ឋាននៅអាគារលេខ ៧១ សង្កាត់ Hang Trong ទីក្រុងហាណូយ។

ការតាំងពិព័រណ៍នេះមានគោលបំណងបង្ហាញស្នាដៃចំនួន ១២៦ នៃគម្រោង “គំនូរក្នុងរដូវកាលរក្សាគម្លាត” ដល់អ្នកស្នេហាសិល្បៈនៅទូទាំងប្រទេសរបស់វិចិត្រករឈានមុខគេនៅក្នុងពិភពសិល្បៈវៀតណាមចំនួន ៤៤ នាក់។

ស្នាដៃដែលបានបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះ ត្រូវបាននិពន្ធនៅក្នុងរយៈពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកល Covid-19។ យោងទៅតាមគណកម្មការរៀបចំ បណ្ដាស្នាដៃនេះមានលក្ខណៈជានិមិត្តរូបនៃថ្ងៃក្នុងពេលមានជំងឺរាតត្បាត អនុលោមតាមការរក្សាគម្លាតសង្គម រួមចំណែកយ៉ាងខ្លាំងក្នុងការលើកទឹកចិត្តស្មារតីសង្គម ជាតិ និងប្រជាជនដើម្បីរុញថយនិងជំនះនឹងជំងឺរាតត្បាត៕

សកម្មភាពមានអត្ថន័យក្នុងអំឡុងពេលមានការរក្សាគម្លាតសង្គមត្រូវបានបង្ហាញនៅក្នុងស្នាដៃ “យុវជនអានសៀវភៅ” របស់វិចិត្រករ Tran Thi Huong។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត