ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គ្រោងនឹងបើកជើងហោះហើរអន្តរជាតិដល់ប្រទេសកម្ពុជានិងប្រទេសឡាវឡើងវិញចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

14:18 | 11/06/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Vietnam Airlines បានចេញប្រកាសថាអាចនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានីយ៍មកដល់មួយចំនួននៅកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គ្រោងនឹងបើកជើងហោះហើរអន្តរជាតិដល់ប្រទេសកម្ពុជានិងប្រទេសឡាវឡើងវិញចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ (ប្រភព៖ zing)

រីឯចំពោះជើងហោះហើរពីហាណូយ-វៀនច័ន្ទ (ប្រទេសឡាវ) វៀងច័ន្ទ-ភ្នំពេញ (ប្រទេសកម្ពុជា) និងភ្នំពេញ-ទីក្រុងហូជីមិញ (វៀតណាម) នឹងអាចចាប់ផ្តើមការហោះហើរឡើងវិញចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដែលមានជើងហោះហើរសរុប៧ជើងមួយថ្ងៃ។

តំណាង Vietnam Airlines បានអោយដឹងថា កាលបរិច្ឆេទនេះជាផែនការរបស់ក្រុមហ៊ុនដែលបានបង្កើតឡើងដើម្បីត្រៀមស្រាប់ក្នុងករណីការស្នើសូមបើកជើងហោះហើរអន្តរជាតិឡើងវិញបានអនុម័តតែប៉ុណ្ណោះ “សព្វថ្ងៃ ក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម បណ្តាក្រសួងគមនាគមនិងដឹកជញ្ជូន ក្រសួងការបរទេសនិងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញអោយសមស្របតាមការដឹកនាំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម”។

តំណាង Vietnam Airlines បានបន្តទៀតថា ក្រុមហ៊ុននឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដល់សាធារណៈក្រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីដែលមានការពាកព័ន្ធ៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(ប្រភពព័ត៌មាន: zing)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត