ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាថ្មីម្តងទៀតបានបញ្ជាក់ពីគុណសម្បត្តិរបស់ប្រជាជនវៀតណាម

14:43 | 09/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Robyn Mudie បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ទៅលើកិច្ចខំប្រឹងប្រែង សហប្រតិបត្តិការ ដើម្បី ដោះស្រាយបញ្ហាប្រឈមដែលមកពីជំងឺ Covid-19 ។

លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសវៀតណាម Robyn Mudie ។ (រូបថត៖ The Gioi vs Viet Nam)

កត្តាដែល​បង្កើតភាពជោគជ័យ

ខ្ញុំបានវិលត្រឡប់ទៅប្រទេសវៀតណាមកាលពីឆ្នាំមុន ជាច្រើនឆ្នាំ​បន្ទាប់ពី​អាណត្តិដំបូងរបស់ខ្ញុំនៅវៀតណាម ក្នុងឆ្នាំ ១៩៩៣។ ខ្ញុំមាន​ការភ្ញាក់ផ្អើលចំពោះប្រទេសមួយដែលអាចរីកចម្រើនយ៉ាងឆាប់រហ័សហើយ រហូតមកដល់ពេលនេះនិងផ្លាស់ប្តូរយ៉ាងច្រើនក្នុងរយៈពេល ២៥ ឆ្នាំ។ ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលជំងឺ Covid-19 រាតត្បាតរាល​ដាល​​ពាសពេញពិភពលោក​ គុណសម្បត្តិរបស់ប្រជាជន​ជាថ្មីម្តងទៀត​បានបង្ហាញយ៉ាងច្បាស់លាស់ ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ខ្ញុំមានការ​ចាប់អារម្មណ៍​និងស្ងើចសរសើរចំពោះសកម្មភាពយ៉ាងរហ័ស​និងម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាម ចំពោះគ្រោះថ្នាក់របស់ Covid-19 និងកាត់បន្ថយឥទ្ធិពលនៃជំងឺនេះលើជីវិត​និងជីវភាព​របស់ប្រជាជន​នៃប្រទេសដ៏អស្ចារ្យនេះ។

រហូតដល់បច្ចុប្បន្នេះនេះ ប្រទេសវៀតណាមមានតែករណីវិជ្ជមាននឹងជំងឺ Covid-19 ជាង ៣០០ ករណី ហើយមិនមានអ្នកស្លាប់នៅឡើយទេ។​ អាចនិយាយបានថា ការគ្រប់គ្រងជំងឺ​នេះរបស់វៀតណាមបានធ្វើជាគំរូ​ដល់ពិភពលោក។

ការឆ្លើយតបយ៉ាងសកម្មនិងរហ័ស ដោយផ្អែកលើវិទ្យាសាស្ត្រ​និង​បទពិសោធន៍​ ក្នុងរយៈពេល​កន្លងមក​និងការផ្សព្វផ្សាយយ៉ាង​ខ្លាំង​និងតម្លាភាពដែលគឺជាកត្តាសំខាន់សម្រាប់ជោគជ័យរបស់វៀតណាម។

ខណៈដែលប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាល “ សភាពធម្មតាមបែបថ្មី” នៅតែប្រឈមមុខនឹងបញ្ហាធំ ៗ ជាច្រើន​ នៅខាង​មុខ។ ទាំងនៅវៀតណាម​និងអូស្រ្តាលី​នៅតែត្រូវមានការប្រុងប្រយ័ត្ន​ចំពោះ​រលកការឆ្លងថ្មីនៃជំងឺ Covid-19 ។ ប្រទេសទាំងពីរ​ត្រូវខិតខំ​ ដើម្បីកាត់បន្ថយផលប៉ះពាល់​សេដ្ឋកិច្ចនិងសង្គម​ដែលមកពីជំងឺរាតត្បាត Covid-19 ក្នុងបរិបទពិភពលោកកំពុង​ប្រឈមមុខនឹង​រលកឆ្លងថ្មីអាច​ផ្ទុះឡើង។

ដៃគូរួមគ្នា

អូស្ត្រាលីនិងវៀតណាមគឺជាមិត្តភក្តិនិងដៃគូយូរអង្វែង។ ក្នុងអំឡុងពេល​មានវិបត្តិនេះ ប្រទេសទាំងពីរនេះ​បានសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​លើការស្រាវជ្រាវវ៉ាក់សាំង ផ្លាស់ប្តូរព័ត៌មាន​និង​ចែករំលែក​បទពិសោធន៍​អំពីការឆ្លើយតបខាងវេជ្ជសាស្ត្រ។ ក្នុងរយៈពេល​ប៉ុន្មានខែខាងមុខ​នេះ​ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការ ដើម្បីជួយសេដ្ឋកិច្ច​នៃប្រទេសទាំងពីរ​ឱ្យងើបឡើងវិញឆាប់ៗនេះ។

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលអូស្រ្តាលី​ផ្តល់ជំនួយអភិវឌ្ឍន៍​ដែលមាន​តម្លៃជាង ៧០ លានដុល្លារអូស្រ្តាលី​ដល់ប្រទេសវៀតណាម​ ដើម្បី ជួយវៀតណាមឱ្យសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការគាំទ្រ​របស់អូស្ត្រាលី​ផ្តោតលើកំណែទម្រង់​សេដ្ឋកិច្ចការ​អភិវឌ្ឍន៍ធនធានមនុស្ស កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន​ការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រនិងការច្នៃប្រឌិត។ ក្នុងសប្តាហ៍នេះ​អូស្ត្រាលី​បានផ្តល់ហិរញ្ញប្បទាន ១០.៥ លានដុល្លារ​អូស្ត្រាលី​ដល់វៀតណាម ដើម្បីជួយវៀតណាមកាត់បន្ថយ ផលប៉ះពាល់​ពីការរីករាលដាលនៃ Covid-19 លើសេដ្ឋកិច្ច ​ជីវិត​និងជីវភាពរស់នៅ​របស់ប្រជាជន។

លោករដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ Nguyen Chi Dung ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលីអូស្រ្តាលី Robyn Mudie នាថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ។ (រូបថត៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម)

វិបត្តិ Covid-19 បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃការរក្សា​ពាណិជ្ជកម្ម​​សេរី​និងបើកចំហ រ​ក្សាប្រព័ន្ធពាណិជ្ជកម្ម​សកល​ដែល​ផ្អែកលើច្បាប់​ ដើម្បីគាំទ្រដល់ខ្សែសង្វាក់​ផ្គត់ផ្គង់សំខាន់ៗ​និង​ធានា​សន្តិសុខក្នុងតំបន់។

ដូច្នេះរដ្ឋាភិបាលអូស្រ្តាលីនឹងផ្តល់ថវិកាបន្ថែម តាមរយៈភាពជាដៃគូ​យុទ្ធសាស្ត្រ​របស់​អូស្រ្តាលីជាមួយក្រុមធនាគារពិភពលោក​ ដើម្បី​ជួយរដ្ឋាភិបាលវៀតណាមនូវផ្តល់យោបល់ខាងសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់ក៏ដូចជា ចែករំលែកព័ត៌មាន។ ដូច្នេះ អូស្ត្រាលីនឹងផ្លាស់ប្តូរ​ការផ្តោតអារម្មណ៍ទៅរកការស្តារឡើងវិញសេដ្ឋកិច្ចវៀតណាម និងអូស្រ្តាលីកំពុងពិភាក្សាអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ក៏ដូចជាពន្លឿនការស្តារសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនិងក្នុងតំបន់។

អូស្រ្តាលីបានសន្យាជួយមិត្តភក្តិនិងប្រទេសជិតខាងអោយជំនះការពិបា បន្ទាប់ពីជំងឺរាតត្បាត Covid-19 ។ នៅពេលផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច​នៅតែបន្តមាន អូស្រ្តាលីនឹងឈរក្បែរប្រទេសជិតខាង​រួមទាំង​ប្រទេសវៀតណាម ដើម្បីកាត់បន្ថយការខាតបង់​សេដ្ឋកិច្ច​​ -សង្គម​ជាមួយគ្នា ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត