នាយករដ្ឋមន្រ្តីវៀតណាមធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការទប់ស្កាត់នឹង COVID-19

17:38 | 09/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ៩ ខែមិថុនានេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលដើម្បីស្តាប់គណៈកម្មាធិការជាតិស្តីពីការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 រាយការណ៍ពីស្ថានភាពឆ្លើយតបក្នុងបរិបទ ៥៤ ថ្ងៃដោយគ្មានករណីថ្មីនៅក្នុងសហគមន៍។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សង្គមបានវិលត្រឡប់មកសកម្មភាពយ៉ាងសកម្មវិញ។ កញ្ចប់ប្រាក់កម្ចីអនុគ្រោះ ០% សម្រាប់សហគ្រាសពីថវិកាគោលនយោបាយសង្គមដើម្បីបើកប្រាក់ខែបំណាច់ដល់កម្មករ រហូតមកដល់ពេលនេះ មិនមានប្រាក់កម្ចីណាមួយត្រូវបានគេបើកចំណាយប្រាក់ទេ។ នេះបង្ហាញថា សហគ្រាសបានងើបឡើងវិញ ហើយឆាប់វិលត្រឡប់មកធ្វើប្រតិបត្តិការវិញ។

ទោះជាយ៉ាងណាក៏ដោយ ករណីឆ្លងវីរុស SARS-CoV-2 នៅលើពិភពលោកនៅតែមានច្រើន ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសយើងមានការបើកចំហដ៍ធំនិងសមាហរណកម្មយ៉ាងជ្រៅ។ លោកនាយករដ្ឋមន្រ្តីបានស្នើថា កិច្ចប្រជុំនេះត្រូវការពិភាក្សាលើបញ្ហាមួយចំនួនទៀតដូចជាការបើកផ្លូវហោះហើរអន្តរជាតិ។ ម៉្យាងវិញទៀត ចំនួនអ្នកជំនាញ កម្មករជំនាញ វិនិយោគិននិងអ្នកគ្រប់គ្រងនៅវៀតណាមមិនមានចំនួនតិចទេ។ បច្ចុប្បន្ននេះ មានមូលដ្ឋានជាច្រើនបានស្នើសុំនាំអ្នកជំនាញនិងអ្នកគ្រប់គ្រងដើម្បីដាក់ពង្រាយគំរោង។ ហេតុដូច្នេះ បញ្ហាគឺត្រូវមានវិធានការដោះស្រាយសមស្រប។ ក្រៅពីនេះ ប្រជាជនវៀតណាមនៅបរទេសមានតម្រូវការវិលត្រឡប់មកកាន់ប្រទេសវិញកាន់តែច្រើនជាង។ ហេតុដូច្នេះ ការគ្រប់គ្រង ដាក់នៅដាច់ដោយឡែកក៏ត្រូវដាក់ជាបញ្ហាផងដែរ។ បញ្ហាមួយទៀតគឺការត្រួតពិនិត្យយ៉ាងតឹងរឹងនៃការចូលពីព្រំដែន។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តកសាងសេណារីយ៉ូផ្សព្វផ្សាយស្តីពីការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 របស់វៀតណាម ដោយស្មារតីសកម្ម មិនបាត់បង់ការប្រុងប្រយ័ត្នក្នុងបរិបទនៃការវិលត្រឡប់ទៅសកម្មភាពធម្មតាវិញនៅក្នុងស្ថានភាពថ្មី។ គោលបំណងខំខានៗចំនួន ២ គឺផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងបង្ការការវិលត្រឡប់ទៅផ្ទុះឡើងវិញនៃជំងឺរាតត្បាត COVID-19៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត