យុគសម័យ - ក្នុងរយៈពេលកន្លងមក វៀតណាមបានត្រៀមខ្លួនរៀបចំដោយមានភាពម្ចាសក់ការយ៉ាងខ្លាំង និងហ្មត់ចត់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង FTA។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ VN+)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហៅកាត់កាត់ថា EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដ៏សំខាន់មួយដែលវៀតណាមចូលរួមជាភាគី។ អនុវត្តន៍ជាក់ស្តែងនូវជំនួយឧបត្ថម្ភសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីទាញយកអត្ថប្រយោជន៍ពី EVFTA គឺជាព័ត៌មានដែលបាននាំចេញក្នុងសន្និសិទតាមអ៊ិនធឺណែតស្តីពី “ជំនួយឧបត្ថម្ភសម្រាប់សហគ្រាសធុនតូចនិងមធ្យមវៀតណាមដើម្បីទាញយកអត្ថប្រយោជន៍និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ EVFTA” ដែលរៀបចំឡើងនាព្រឹកថ្ងៃទី៥ខែមិថុនា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហៅកាត់ថា EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដ៏សំខាន់មួយដែលវៀតណាមចូលរួមជាភាគី។ គួរកត់សម្គាល់ថាកិច្ចព្រមព្រៀងមានការប្តេជ្ញាចិត្តស្មើ ៗ គ្នាលើគ្រប់វិស័យរវាងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (វៀតណាម) និងដៃគូអភិវឌ្ឍន៍ (EU)។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មកំពុងជំរុញដំណោះស្រាយជាក់ស្តែងដើម្បីជួយឧបត្ថម្ភដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈការបើកទីផ្សារឬការងារព័ត៌មាន។ កាលពីម្សិលមិញ ក្រសួងចាប់ផ្តើមសាកល្បង ការផ្តល់ព័ត៌មាន អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប តាមរយៈទម្រង់តាមអ៊ិនធឺណែត ប្រកាសតាមយូធ្យូប ប្រកាសតាមហ្វេសប៊ុក និងមានកម្មវិធីបណ្តុះបណ្តាលអនឡាញ និងមានអាជីវកម្មជាង ៣ ពាន់ការចុះឈ្មោះចូលរួមដែរ”។
តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានទទួលស្គាល់សារៈសំខាន់នៃសន្និសីទនេះគឺដើម្បីបង្កើតការយល់ដឹងពេញលេញសម្រាប់សហគមន៍ធុរកិច្ចធុនតូចនិងមធ្យមរបស់វៀតណាម អំពីឱកាសនិងបញ្ហាប្រឈមក៏ដូចជាតម្រូវការសម្រាប់អង្គភាពអាជីវកម្មវៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនិងសមាគមសហគ្រាសធុនតូចនិងមធ្យមកំពុងទន្ទឹងរងចាំស្តាប់មតិយោបល់ពីអង្គភាពអាជីវកម្ម ព្រមទាំងវាយតម្លៃចំពោះមាតិកាជាក់លាក់ស្តីពីការឃោសនានិងផ្សព្វផ្សាយ គោលការណ៍និងការណែនាំក្នុងការប្រតិបត្តិនូវកិច្ចព្រមព្រៀង សមាហរណកម្មដែលមានស្រាប់ និងអនុវត្តការប្តេជ្ញានានាជាដើម ហើយមតិយោបល់របស់សហគ្រាសខ្នាតតូចនិងមធ្យម តែមានមានកំរិតក៏ដោយក៏ប៉ុន្តែគេនៅតែមានឱកាសល្អបំផុត ដោយមានការចូលរួម ពី រដ្ឋាភិបាល និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាលផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន