យុគសម័យ - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស.ប) កាលពីថ្ងៃទី ៥ ខែមិថុនាបានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាពីស្ថានភាពនៃតំបន់សាហេល (Sahel) នៅទ្វីបអាហ្វ្រិកនាពេលកន្លងមក។ នៅទីនេះប្រទេសវៀតណាមបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួបរួមគ្នាដើម្បីប្រឆាំងនឹងអំពើភេរវកម្ម។
ទិដ្ឋភាពនៃកិច្ចប្រជុំតាមអនឡាញ (រូបថត៖ vnanet)
ក្នុងកិច្ចប្រជុំនេះលោក Jean-Pierre Lacroix អគ្គលេខាធិការរង អ.ស.ប និងលោក Ismail Ould Cheikh Ahmed រដ្ឋមន្រ្តីក្រសួងការបរទេសម៉ូរីតានី - តំណាងក្រុមហ៊ុន G5 Sahel បានធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពនៃតំបន់សាហេល។ តាមនោះអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភពិសេសអំពីការកើនឡើងនៃការវាយប្រហារភេរវកម្មទៅលើជនស៊ីវិល និងកម្លាំងរក្សាសន្តិភាពនិងសន្តិសុខនៅទីនោះ។ពិតណាស់ថាក្រុមភេរវករកំពុងទាញយកផលប្រយោជន៍ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ និងការគ្រប់គ្រងទន់ខ្សោយនៃតំបន់សាហេល ដើម្បីពង្រីកវិសាលភាពនៃសកម្មភាពដែលគំរាមកំហែងដល់សន្តិសុខនិងស្ថេរភាពក្នុងតំបន់។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖cand)
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានសម្ដែងនូវការព្រួយបារម្ភចំពោះករណីវាយប្រហារដោយភេរវកម្មនានាដែលញ៉ាំងឲ្យមនុស្សជាច្រើនស្លាប់នៅសាហែលនាពេលកន្លងទៅ ព្រមទាំងគាំទ្រចំពោះចាត់វិធានការ យ៉ាងយកចិត្តទុកដាក់អំពីសន្តិសុខ មនុស្សធម៌និងការអភិវឌ្ឍដោយចីរភាពសម្រាប់ប្រទេសនានាក្នុងតំបន់នេះផងដែរ។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់និងកាតព្វកិច្ចនៃការរការពារជនស៊ីវិល ជាពិសេសគឺនារីនិងកុមារ ដោយអំពាវនាវឲ្យមានផែនការគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈមនានាអំពីសន្តិសុខ បម្រែបម្រួលអាកាសធាតុ មនុស្សធម៌ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ផដដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: qdnd.vn)


មតិពីមិត្តអ្នកអាន