យុគសម័យ - នៅក្នុងខ្សែសង្វាក់នៃសកម្មភាពឆ្លើយតបទៅនឹងខែមនុស្សធម៌ឆ្នាំ ២០២០ របស់គណៈកម្មាធិការកណ្តាលនៃសមាគមកាកបាទក្រហមវៀតណាម នាថ្ងៃទី ៦ ខែមិថុនា សមាគមកាកបាទក្រហមខេត្ត Binh Dinh សហការជាមួយបញ្ជាការដ្ឋាកងទ័ពការពារព្រំដែនខេត្ត Binh Dinh និងសមាគមអ្នកច្បាប់ខេត្ត Binh Dinh បានរៀបចំព្រឹត្តិការណ៍ “ទីផ្សារមនុស្សធម៌នៅឆ្នាំ ២០២០” នៅឃុំ Hoai Hai ទីប្រជុំជន Hoai Nhon ខេត្ត Binh Dinh។
គ្រូពេទ្យនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Dinh ពិនិត្យនិងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅឃុំ Hoai Hai ទីប្រជុំជន Hoai Nhon ខេត្ត Binh Dinh។
នេះគឺជាសកម្មភាពដែលមានអត្ថន័យជាក់ស្តែងដើម្បីគាំទ្រដល់ស្បៀងអាហារនិងតំរូវការចាំបាច់នានាសម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារដែលជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។
នៅ “ទីផ្សារមនុស្សធម៌នៅឆ្នាំ ២០២០” គ្រួសារជាង ១០០ ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមុខម្ហូបនិងអាហារចាំបាច់ដែលសមស្របទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ពួកគេដូចជា៖ អង្ករ ប្រេងចំអិន ពងមាន់ មី ទឹកត្រី ស្ករ ទឹកដោះគោជាដើម តាមរយៈទំរង់វិក័យប័ត្រប្តូរប្រាក់ប័ណ្ណនីមួយៗមានតម្លៃ ៤០ ម៉ឺនដុង។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេតត្ត Binh Dinh ក៏បានរៀបចំការពិនិត្យនិងផ្តល់ថ្នាំដោយឥតគិតថ្លៃផងដែរ ហើយមេធាវីនៃសមាគមអ្នកច្បាប់ខេត្ត Binh Dinh បានផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់ប្រជាជននៅឃុំ Hoai An។
ផ្តល់អំណោយដល់ប្រជាជននៅឃុំ Hoai Hai ទីប្រជុំជន Hoai Nhon ខេត្ត Binh Dinh។
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)


មតិពីមិត្តអ្នកអាន