យុគសម័យ - ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងខែឧសភា បានកើនឡើងដល់ជាង ១,៥៥ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យបរិមាណដើមទុន FDI សរុបចូលមកប្រទេសវៀតណាមក្រោយរយៈពេល ៥ ខែនៃដើមឆ្នាំនេះសម្រេចបានជិត ១៣,៩ ពាន់លានដុល្លារអាមេរិក។
រោងចក្រផលិតមួយរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅប្រទេសវៀតណាម (រូបថត៖ thanhnien.vn)
យោងតាមរបាយការណ៍ថ្មីៗបំផុតរបស់ក្រសួងផែនការនិងវិនិយោគវៀតណាមដែលទើបតែបានប្រកាសថា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងខែឧសភា បានកើនឡើងដល់ជាង ១,៥៥ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យបរិមាណដើមទុន FDI សរុបចូលមកប្រទេសវៀតណាមក្រោយរយៈពេល ៥ ខែនៃដើមឆ្នាំនេះសម្រេចបានជិត ១៣,៩ ពាន់លានដុល្លារអាមេរិក។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ទុនវិនិយោគ FDI ត្រូវបានថយចុះត្រឹមតែ ១៧% ។ ប៉ុន្តែ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ បរិមាណដើមទុនវិនិយោគពីបរទេសចូលមកប្រទេសវៀតណាម នៅតែកើនឡើងខ្ពស់ជាងរយៈពេលដូចគ្នានៃប៉ុន្មានឆ្នាំកន្លងមក ទោះបីជារងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីមុននោះក៏ដោយ។
វិស័យជាប់ក្នុងចំណាត់ថ្នាក់ជួរមុខនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ៥ ខែថ្មីៗ គឺជាវិស័យឧស្សាហកម្មកែច្នៃនិងកម្មន្តសាល។ ទី២គឺវិស័យផលិតកម្ម ចែកចាយអគ្គិសនីឧស្ម័ន ទឹក និងម៉ាស៊ីនត្រជាក់។
បើនិយាយពីទីតាំង ខេត្ត Bac Lieu ជាតំបន់ដែលមានគម្រោងរោងចក្រថាមពលហ្គាសរាវធម្មជាតិដែលមានទឹកប្រាក់វិនិយោគចំនួន ៤ ពាន់លានដុល្លារអាមេរិកដែលកំពុងនាំគេក្នុងចំណោមខេត្តដែលទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតចាប់ពីដើមឆ្នាំនេះរហូតមកទល់ដល់បច្ចុប្បន្ននេះ។ ចំណាត់ថ្នាក់ទី ២ គឺ ខេត្ត Ba Ria-Vung Tau និងទីក្រុងហូជីមិញដែលជាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។
រីឯទី៣គឺវិស័យលក់ដុំនិងរាយ ជួសជុលរថយន្តនិងម៉ូតូ ហើយទី៤គឺវិស័យធ្វើអាជីវកម្មខាងអចលនទ្រ័ព្យផងដែរ។ គួរជម្រាបថាមានប្រទេសនិងតំបន់ដែនដីសរុបចំនួន ៩៦ បានបណ្តាក់ទុនចូលមកប្រទេសវៀតណាម។ ក្នុងនោះប្រទេសសិង្ហបុរី កំពុងនាំមុខគេ ប្រទេសថៃស្ថិតនៅលំដាប់ទី ២ ចិននិងជប៉ុនស្ថិតនៅលំដាប់ទី ៤៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thanhnien.vn)

មតិពីមិត្តអ្នកអាន