កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានដើម្បីអនុវត្តការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19

08:26 | 19/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែឧសភា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) នៅថ្នាក់ អនុរដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើឡើងក្រោមរូបភាពប្រជុំតាមប្រព័ន្ធអនឡាញ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (រូបថត៖ baoquocte)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសកម្មភាព ដែលបានអនុវត្តបន្ទាប់ពីកិច្ចប្រជុំ កំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ (ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្តីពីការឆ្លើយ តបនឹងជំងឺរាតត្បាត Covid-19 (នាថ្ងៃ១៤ មេសា ឆ្នាំ២០២០)។ ទាក់ទងនឹងកិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធដែលរំពឹងថានឹងប្រព្រឹត្តទៅនៅចុងខែមិថុនាឆ្នាំ២០២០ អនុរដ្ឋមន្រ្តីបានជូនដំណឹងថា វៀតណាមកំពុងអភិវឌ្ឍយ៉ាងសកម្ម។

លោក Nguyen Quoc Dung បានជម្រាបថាវៀតណាមកំពុងរៀបចំយ៉ាងសកម្មនូវសន្និសីទនានា ដោយផ្តោត សំខាន់លើសន្តិសុខនិងសុវត្ថិភាពខ្ពស់បំផុតសម្រាប់ប្រតិភូនៃប្រទេសទាំងអស់ដែលចូលរួម សន្និសីទនានាផងដែរ។ លោកក៏បានស្នើបន្ថែមទៀតថា បណ្តាប្រទេសទាំងអស់ត្រូវសហការ យ៉ាងជិតស្និទ្ធជាមួយប្រទេសប្រធានអាស៊ានឆ្នាំនេះដើម្បីធានាបាននូវជោគជ័យនៃសន្និសីទ។ទន្ទឹមនឹងនេះដែរលោក Nguyen Quoc Dung ក៏បានកត់សម្គាល់ផងដែរនូវបណ្តាប្រទេស សមាជិកអាស៊ាននិងលេខាធិការដ្ឋានអាស៊ានស្តីពីដំណើរការនៃការអនុវត្តលទ្ធផលអាទិភាព ក្នុងអាស៊ាន ២០២០។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយតំណាងបណ្តាប្រទេសសមាជិកអាស៊ាន (រូបថត៖ baoquocte)

ក្នុងឱកាសនេះបណ្តាប្រទេសសមាជិកអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះក្រោមស្មារតីនៃ“ ភាពស្អិតរមួតនិង ការឆ្លើយតបយ៉ាងសកម្ម” ជាពិសេសក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយ ប្រសិទ្ធភាពដោយ បានអះអាងការគាំទ្ររបស់ខ្លួនសម្រាប់ការជំរុញការអនុវត្តលទ្ធផលសំខាន់ ៗ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩ ដែលបានស្នើឡើងដោយប្រទេស វៀតណាមផងដែរ។ តំណាងអង្គប្រជុំនៃបណ្តាប្រទេស សមាជិកអាស៊ានក៏បានសម្តែងនូវទំនុកចិត្តចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្រោមអធិបតីភាពរបស់ប្រទេសវៀតណាមដោយសន្យាបន្តសហការជាមួយប្រទេស ប្រធានអាស៊ានក្នុងការងាររៀបចំកិច្ចប្រជុំនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត