លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹង COVID-19

18:10 | 16/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋាភិបាល តាមប្រព័ន្ធវីដេអូ ដោយពិភាក្សារកដំណោះស្រាយ ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹង COVID-19។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋាភិបាល ។ (រូបថត៖ VGP)

នៅក្នុងកិច្ច​ប្រជុំ​នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ COVID-19​ ថ្មីៗ​នេះទ​ទួលបានលទ្ធផលជាវិជ្ជមាន ហើយក្នុង​រយៈពេល​ជិត ១ ខែ​ហើយ​មិនមានករណីឆ្លង​​ថ្មីណាមួយ​ នៅក្នុងសហគមន៍ទេ។ រដ្ឋាភិបា​ល​​​ក៏​បានរៀបចំកិច្ច​ប្រជុំ​រវាង​នាយករដ្ឋមន្រ្តី​ជាមួយសហគ្រាស​នានា​ដើម្បីលើកទឹកចិត្ត ជំរុញ និងដោះស្រាយ​ការលំបា​កសម្រាប់​សហគ្រាស​ ​ស្តារផលិតកម្មឡើងវិញ ជំរុញកំណើនសេដ្ឋកិច្ច និង​បង្កើតការងារធ្វើ​។​ ក្រៅពីនេះ ការងារសុខុមាលភាប​សង្គម​ក៏​ត្រូវ​បានអ​នុវត្ត​យ៉ាង​ល្អ​ហើយ​ផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិករដ្ឋាភិបាលនៃគណៈកម្មាធិការអចិន្រ្តៃយ៍​ពិភាក្សា​ពីការ​ដែល​ពលរដ្ឋ​វៀតណាម​​​វិលត្រឡប់​មក​ពី​បរទេស​ និងបានរកឃើញករណីជាច្រើនឆ្លង​មេរោគ COVID-19 ក្នុងនោះថ្មីៗ នេះក្រសួងសុខាភិបាលបានរកឃើញ ១៧ ករណីវិជ្ជមាន​នឹងវីរុស SARS-COVID- ២ ដែល​ត្រឡប់មកពីប្រទេសអារ៉ាប់រួម និង​២៤ ករណីវិ​ជ្ជមាន​ដែល​ត្រឡប់​មកពីប្រទេសរុស្ស៊ី។ ដូច្នេះ លោកនាយ​ករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា ​ចាំ​បាច់​ត្រូវ​ចាត់​វិធានការ ​ដើម្បីអ​នុវត្ត​បាននូវ​គោលនយោបាយមនុ​ស្សធម៌​របស់បក្សនិងរដ្ឋផង​និងទប់ស្កាត់​ករណីឆ្លង​ថ្មីពី​ខាងក្រៅផង​​​ ​ដោយ​ស្រប​តាម​លក្ខខ័ណ្ឌក្នុងស្រុក។

ដោយ​ស្នើឲ្យ​មិនបានធ្វេសប្រហែស​នឹង COVID-19 ​ នៅ​ពេល​ដែល​ស្ថានភា​ព​នៃជំងឺរាតត្បាត​នៅលើ​​ពិភពលោក និងក្នុងតំបន់​​នៅមាន​ភាពស្មុ​គស្មាញ​ខ្លាំងនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ​បន្តពិភាក្សា​ដើម្បី​ដាក់​​​ចេញ​ “លក្ខខណ្ឌថ្មី” ពេញ​លេញ​បន្ថែម​ទៀត​នៅ​ក្នុង​បរិប​ទ​នាបច្ចុ​ប្បន្ននេះ​ ដើម្បី​សង្គមទាំងមូល​ត្រូវ​តែអ​នុវត្តជាដាច់ខាត ដោយ​ហេតុ​នេះ​រួម​ចំណែកក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ប្រកបដោយ ប្រសិទ្ធភាពផង​ និងរួម​ចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញផង។

ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់​ ក្នុង​ការ​គ្រប់​គ្រង​​ដើម្បី​សម្រេច​បានគោលដៅ​កំណើន​ខ្ពស់បំផុត និងមិន​បង្កកា​ររំខា​នដ​ល់សេ​ដ្ឋកិច្ចនោះ​ លោកនាយករដ្ឋមន្រ្តីបានស្នើដល់​ក្រសួង ស្ថាប័ន​ និង​មូល​ដ្ឋាន​នានា ត្រៀម​រៀប​ចំគ្រប់លក្ខណៈ​ដើម្បី​ទទួល​​លំហូរវិនិយោគថ្មី​ ចូល​មក​ប្រទេសវៀតណាម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត