យុគសម័យ - ប្រធានសមាគមន៍អជិវកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំវវាងនាយករដ្ឋមន្រ្តីជាមួយសហគ្រាសតាមអ៊ិនធឺរណែតដែលធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែឧសភា ។
ប្រធាន Eurocham លោក Nicolas Audier ។
នាព្រឹកថ្ងៃទី ៩ ឧសភានាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីជាមួយសហគ្រាសតាមអ៊ីនធរណែត។ ចូលរួមសន្និសីទនេះមានតំណាងក្រសួងស្ថាប័នកណ្តាលមូលដ្ឋានអង្គការក្នុងស្រុកនិងសហគ្រាសក៏ដូចជាអង្គការបរទេសមួយចំនួនទៀតដូចជាប្រធានសមាគមអាជីវកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nicolas Audier បានវាយតម្លៃថាប្រទេសវៀតណាមកំពុងដឹកនាំពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។ ដោយសារវិធានការយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត រួមទាំងវិធានការសុខភាពសាធារណៈទាន់ពេលវេលារួមជាមួយកញ្ចប់ជំនួយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។
ប្រធាន Eurocham បានមានប្រសាសន៍ថាវិធានការរឹងមាំទាំងនេះ បានជួយវៀតណាមរក្សាបាននូវដំណើរការសេដ្ឋកិច្ច (ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០) បង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងរក្សាទំនុកចិត្តរបស់សហគមន៍អាជីវកម្ម។
លោកកបានសង្កត់ធ្ងន់ថា៖ «ប្រទេសវៀតណាមតែងតែជាទិសដៅវិនិយោគប្រកបដោយសុវត្ថិភាព ដោយមានភាពទាក់ទាញនិងការប្រកួតប្រជែង» លោក Audier បានបញ្ជាក់ថាប្រទេសវៀតណាមស្ថិតក្នុងជំហរល្អមួយដើម្បីស្វាគមន៍ឱកាសវិនិយោគអាជីវកម្មថ្មីៗ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចមានស្ថេរភាព ដោយសារតែវិធីសាស្រ្តប៉ារ៉ាឡែល ទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងជំរុញសេដ្ឋកិច្ច។
ដោយវាយតម្លៃខ្ពស់ចំពោះវិធានការរឹងមាំដែលវៀតណាមបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីការពារសហគមន៍ធុរកិច្ច អ្នកតំណាងរបស់ Eurocham បានឲ្យដឹងថា អាជីវកម្មអឺរ៉ុបចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងសហគមន៍អ៊ឺរ៉ុបបន្ថែមទៀត ដោយមានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ឹរ៉ុប (EVFTA) ។
យោងតាមលោក Audier ការអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ចនិងកញ្ចប់គាំទ្រគឺចាំបាច់ណាស់ ពីព្រោះប្រទេសវៀតណាមគឺជាទីផ្សារកំពុងអភិវឌ្ឍន៍ ប៉ុន្តែវាពឹងផ្អែកយ៉ាងខ្លាំងទៅលើតម្រូវការសកល។ ខណៈពេលដែល ទោះបីការរីករាលដាលនៃជំងឺរាតត្បាតកូវដិ១៩ នៅក្នុងប្រទេសវៀតណាមត្រូវបានរុញច្រានថយក្រោយក៏ដោយ ក៏មានប្រទេសជាច្រើនទៀតរួមទាំងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយទេ។
ប្រធាន Eurocham ក៏បានផ្តល់អនុសាសន៍ថាប្រទេសវៀតណាមចាំបាច់ត្រូវចាត់វិធានការផ្សេងទៀតដើម្បីធានាបាននូវនិរន្តរភាពនិងភាពបត់បែននៃសេដ្ឋកិច្ចដែលកំពុងប្រតិបត្តិក្នុងទម្រង់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមនឹងនេះរក្សាសកម្មភាពផលិតកម្មជាពិសេសការនាំចេញដើម្បីធានាបាននូវប្រាក់ចំណូលនិងប្រាក់ចំណូលអប្បបរមាសម្រាប់អាជីវកម្មនិងកម្មករ៕
(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន