យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែឧសភា ក្នុងនាមជាប្រធានរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លោក រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម Tran Tuan Anh បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោក អគ្គលេខាធិការអាស៊ាន Lim Jock Hoi ដើម្បីពិភាក្សាអំពី ផែនការស្តារវិស័យសេដ្ឋកិច្ចឡើងវិញ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការអនុវត្តការណែនាំរបស់ថ្នាក់ដឹកនាំ នៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19។
លោក រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម Tran Tuan Anh។ (រូបថត៖ cafef.vn )
ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ លោករដ្ឋមន្រ្តី Tran Tuan Anh បានបន្តអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងដិតដល់នូវការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ និងខឿនសេដ្ឋកិច្ចក្នុងអាស៊ាន។
ក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចនូវការបង្ករលក្ខណៈងាយស្រួល សម្រាប់ការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌអាស៊ានបូក ៣ ដើម្បីបង្កើតផែនការស្តារសេដ្ឋកិច្ចឡើងវិញ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាល Covid-19 ដូចតាមការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន +៣ ។
លោករដ្ឋមន្ត្រី Tran Tuan Anh និងលោកអគ្គលេខាធិការអាស៊ាន ក៏បានឯកភាពគ្នា ជំរុញបណ្តាប្រទេសអាស៊ាន និងដៃគូទាំង ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) នឹងព្រមព្រៀងលើខ្លឹមសារខាងលើនេះឱ្យបានឆាប់ៗ និងអនុម័តលើ “សេចក្តីថ្លែងការណ៍របស់ថ្នាក់រដ្ឋមន្រ្តីអាស៊ាន +៣ ស្តីពីការឆ្លើយតបទៅនឹងជំងឺ Covid-19” នាពេលខាងមុខឆាប់ៗនេះ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន