ពិធីរំលឹកខួបលើកទី៥០នៃការធ្វើបាតុកម្មប្រឆាំងជំទាស់សង្គ្រាមវៀតណាមនៅសហរដ្ឋអាមេរិក

16:19 | 05/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ នៅចំពោះមុខបាតុកម្មរបស់និស្សិតសាកលវិទ្យាល័យ Kent State សំដៅប្រឆាំងជំទាស់នឹងសង្គ្រាមវៀតណាម នោះកងកម្លាំងឆ្មាំជាតិរដ្ឋ Ohio បានផ្ទុះកាំភ្លើងទៅលើហ្វូងបាតុករជាច្រើនដែលធ្វើឲ្យនិស្សិតចំនួន ៤ នាក់ បានបាត់បងជីវិត និង៩នាក់ទៀតត្រូវបានរងរបួស។

ពិធីរំលឹកខួបលើកទី៥០នៃការធ្វើបាតុកម្មប្រឆាំងជំទាស់សង្គ្រាមវៀតណាមនៅសហរដ្ឋអាមេរិក (AP)

នាថ្ងៃរំលឹកខួបលើកទី ៥០ នៃការផ្ទុះបាតុកម្មប្រឆាំងជំទាស់នឹងសង្រ្គាមវៀតណាមនៅសាកលវិទ្យាល័យ Kent State ទីក្រុង Kent រដ្ឋ Ohio រូបថតអំពីការធ្វើបាតុកម្មប្រឆាំងជំទាស់នឹងសង្គ្រាមវៀតណាមរបស់អតីតនិស្សិតនៃសាកលវិទ្យាល័យនេះ ត្រូវបានបង្ហោះសារជាថ្មីម្តងទៀតនៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ នៅចំពោះមុខបាតុកម្មរបស់និស្សិតសាកលវិទ្យាល័យ Kent State សំដៅប្រឆាំងជំទាស់នឹងសង្គ្រាមវៀតណាម នោះកងកម្លាំងឆ្មាំជាតិរដ្ឋ Ohio បានផ្ទុះកាំភ្លើងទៅលើហ្វូងបាតុករជាច្រើនដែលធ្វើឲ្យ និស្សិតចំនួន ៤ នាក់ បានបាត់បងជីវិត និង៩នាក់ទៀតត្រូវបានរងរបួស។

លោក H.R. Haldemnan ជំនួយការជួរមុខរបស់អតីតប្រធានាធិបតី អាមេរិក Richard Nixon បានឲ្យដឹងថាព្រឹត្តិការណ៍នេះបានប៉ះពាល់ដោយផ្ទាល់ទៅលើស្ថានការណ៍នយោបាយអាមេរិក។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដែលបានរួមចំណែកដល់ការបញ្ចប់សង្គ្រាមនៅវៀតណាមខាងត្បូងកាលពី ៤៥ ឆ្នាំមុនផងដែរ។

ឆ្នាំនេះ សាកលវិទ្យាល័យ Kent State គ្រោងនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនបន្តបន្ទាប់នៅតាមបរិវេណសកលវិទ្យាល័យដើម្បីរំលឹកខួបលើកទី ៥០ នៃការធ្វើបាតុកម្មដូចពោលខាងលើនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ទាំងនេះមិនបានកើតឡើងដូចការគ្រោងទុកនោះទេប៉ុន្តែផ្ទុយទៅវិញត្រូវបានរៀបចំជាទ្រង់ទ្រាយតាមអ៊ិនធឺរណេតដោយសារតែបទបញ្ញត្តិស្តីពីរក្សាគម្លាតសង្គមដោយជំងឺរាតត្បាតកូវីដ១៩៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត