ថ្នាក់ដឹកនាំវៀតណាមផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី ២២៩ នៃទិវាឯករាជ្យជាតិប៉ូឡូញ

15:03 | 04/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ២២៩ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប៉ូឡូញ (៣ ឧសភា ឆ្នាំ​១៧៩១ - ០៣ ឧសភា ឆ្នាំ ២០២០) ថ្នាក់ដឹកនាំវៀតណាមបានផ្ញើសារអបអរសាទរដល់ថ្នាក់ដឹកនាំនិងប្រជាជនប្រទេសប៉ូឡូញ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda (រូបថត ៖ Vinanet)

ក្នុងឱកាសរំលឹកខួបលើកទី ២២៩ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប៉ូឡូញ (៣ ឧសភា ឆ្នាំ​១៧៩១ - ០៣ ឧសភា ឆ្នាំ ២០២០) អគ្គលេខាបក្ស ប្រធារដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានផ្ញើលេខិតអបអរសាទរដល់ប្រធានាធិបតីនៃសាធារណរដ្ឋប៉ូឡូញលោក Andzej Duda នាយករដ្ឋមន្រ្តីលោក Mateusz Morawiecki ប្រធានសភា លោកស្រី Elzbieta Witek និងប្រធានព្រឹទ្ធសភាលោក Tomasz Grodzki ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើសារអបអរសាទរដល់រដ្ឋមន្រ្តីការបរទេសប៉ូឡូញលោក Jacek Czaputowicz ផងដែរ។

គួរបញ្ជាក់ថាប៉ូឡូញជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ១៩៥០)។ មានគម្រោងសហប្រតិបត្តិការទ្វេភាគីជាច្រើនត្រូវបានអនុវត្ត ហើយមាននិស្សិតវៀតណាមរាប់ពាន់នាក់ដែលទទួលបានអាហារូប ករណ៍ពីរដ្ឋាភិបាលប៉ូឡូញបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសនៃទន្លេ Vistula ។

ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា សេដ្ឋកិច្ចនិងការផ្លាស់ប្តូរវប្បធម៌។ ក្នុងរយៈពេលជាង ៧០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (៤ កុម្ភៈ ឆ្នាំ១៩៥០- ៤ ខែកុម្ភៈ ឆ្នាំ២០២០) ចំណងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងប៉ូឡូញកំពុងរីកចម្រើនយ៉ាងសកម្ម។ អាជីវកម្មវៀតណាមនាំចេញទំនិញទៅកាន់ប្រទេសប៉ូឡូញជាពិសេស គឺសម្លៀកបំពាក់ ផលិតផលកសិកម្ម គ្រឿងឧបករណ៍ ការផលិតកប៉ាល់ ដែកថែបនិងទំនិញប្រើប្រាស់មួយចំនួន៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត