លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe តាមទូរស័ព្ទ

16:11 | 05/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe តាមទូរស័ព្ទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជូនដំណឹងថា ដោយមានការប្តេជ្ញាចិត្តខ្ពស់ គោលនយោបាយរឹងមាំនិងការគាំទ្រពីប្រជាជន សកម្មភាពរួមរួបគ្នា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានគ្រប់គ្រងជំងឺ COVID- 19 ជាសាររវ័ន្ត ដែលនាំសកម្មភាពសេដ្ឋកិច្ចនិងសង្គមត្រឡប់មកស្ថានភាពធម្មតាឡើងវិញ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe តាមទូរស័ព្ទ។ (រូបថត៖ កាសែត Phap Luat)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយឧបត្ថម្ភវៀតណាមថវិការ មានទឹក ប្រាក់ជាង ១,៨ លានដុល្លារអាមេរិក​ តាមរយៈអង្គការអន្តរជាតិ​នានា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ COVID- 19 ។ វៀតណាម​បានសំរេចចិត្តគាំទ្រដល់ជប៉ុនម៉ាស់ពេទ្យចំនួន ១៤០.០០០​ ដើម្បី ប្រឆាំងនឹងជំងឺ COVID- 19 ។

លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe វាយតម្លៃខ្ពស់ចំពោះ​ការ​ឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមនិងសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ ក្នុងការបង្ការការរីករាលដាលនៃជំងឺរាតត្បាត។ ភាគីទាំងពីរបានអះអាងថា នឹងបន្តយកចិត្តទុកដាក់​និងធានាសុវត្ថិភាព​ដល់ប្រជាជនគ្នាទៅវិញទៅមក លោកនាយករដ្ឋមន្រ្តីជប៉ុន​ Shinzo Abe ជូន​ដំណឹងថា​ រាជរដ្ឋាភិបាលជប៉ុន​បានសម្រេច​ជួយឧបត្ថម្ភ​ថវិកាចំនួន ១០ ម៉ឺនយ៉េន​ សម្រាប់ប្រជាជនម្នាក់ ទាំង​​ប្រជាជន​វៀតណាម​កំពុងរស់នៅនិងធ្វើការនៅប្រទេសជប៉ុន។

នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញនិងគាំទ្រសហគ្រាសជប៉ុន បង្កើនការវិនិយោគចូលមក​វៀតណាម។ លោកនាយករដ្ឋមន្រ្តី​ Shinzo Abe បានបញ្ជាក់ថា​ជប៉ុននឹងបន្តផ្តល់កញ្ចប់ជំនួយទី ២ ដើម្បីជួយវៀតណាម​ទប់ទល់នឹង​រោគរាតត្បាត ហើយនឹងគាំទ្រយ៉ាងសកម្ម​វៀតណាម ​ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាព បន្តកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​នៅវេទិកាក្នុងតំបន់និងអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់​ចំពោះគំនិតផ្តួចផ្តើម​របស់​ជប៉ុនដែលលើកឡើង ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ដែល​បាន​រៀបចំនាថ្ងៃទី ១៤ ខែមេសា​ស្តីពី​ការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យ​ជំងឺ​និងប្រាក់កម្ចីអនុគ្រោះ ដើម្បីជួយគាំទ្រសហគ្រាសធុន​មធ្យម​និងតូចរបស់អាស៊ាន។ ស្នើសុំជប៉ុន​ឱ្យគាំទ្រ​មូលនិធិអាស៊ាននិង​ ឃ្លាំងបម្រុង​សម្ភារៈបរិក្ខាពេទ្យ​ជាបន្ទាន់របស់អាស៊ាន ដើម្បី​ទប់ទល់នឹងជំងឺ Covid-19 ។

លោកនាយករដ្ឋមន្រ្តី Shinzo Abe បានវាយតម្លៃខ្ពស់ចំពោះ​តួនាទីដ៏សំខាន់របស់វៀតណាម ក្នុងឆ្នាំដែលប្រទេសវៀតណាម​ធ្វើជា​ប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុម​ប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ ក្នុងអាណត្តិ ២០២០-២០២១ ។ ដោយការអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធ​ជាមួយ​វៀតណាមលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានផលប្រយោជន៍​ទៅវិញទៅមក ដើម្បីជំរុញការចុះហត្ថលេខា RCEP នៅឆ្នាំ ២០២០ និងអនុវត្តន៍ CPTPP ប្រកបដោយប្រសិទ្ធភាព./.

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត