ឯកអគ្គរដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅវៀតណាមបានកោតសរសើរ ចំពោះជោគជ័យ របស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19)

06:50 | 02/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ដោយឃើញផ្ទាល់ភ្នែកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់វៀតណាម នាពេលកន្លងមកឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំនៅវៀតណាមបានចែករំលែកទស្សនៈ ដូចគ្នាលើរូបភាពនៃប្រទេសបង្រួបបង្រួមនិងសាមគ្គីគ្នាក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាតហើយបង្កើតឡើងនូវអ្វីដែលគួរអោយចាប់អារម្មណ៍អំពីវៀតណាមផងដែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink

មានភាពម្ចាស់ការ សហប្រតិបត្តិការនិងតម្លាភាព

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានចាត់ទុក វៀតណាមជា“ ខ្សែជួរមុខ” នៅក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ ។ ទាក់ទងនឹងទីតាំង ភូមិសាស្ត្រនិងទំនាក់ទំនងអន្តរជាតិ វៀតណាមបានរាយការណ៍ករណីជម្ងឺកូវីឌ១៩ ដោយសារការឆ្លងពីបរទេសកាលខែមករាក្នុងឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថាប្រទេសវៀតណាមបានបង្កើតកម្លាំងជាធ្លុងមួយក្នុងប្រទេសដើម្បីទប់ ស្កាត់នឹងជំងឺនេះប្រកបដោយជោគជ័យ។ចំណុចនេះត្រូវបានឆ្លុះបញ្ចាំងតាមរបៀបដែលរដ្ឋាភិបាលវៀតណាមឆ្លើយតបយ៉ាងសកម្មចំពោះការរកឃើញការធ្វើតេស្តិ៍និងចាត់វិធានការធ្ចើចត្តឡីស័កបុគ្គលឆ្លងជំងឺកូវីដ១៩ក៏ដូចជាតាមដានសុខភាពរបស់ប្រជាជនដែលពាក់ព័ន្ធផងដែរ។ ជាថ្មីម្តងទៀតរដ្ឋាភិបាល វៀតណាមបានបំពេញការងាររបស់ខ្លួនដ៏មានប្រសិទ្ធភាព និង តម្លាភាព។

រីឯអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward នាថ្ងៃទី ៣០ ខែមីនាបានអំពាវនាវដល់ពលរដ្ឋអង់គ្លេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាមគោរពតាមបទប្បញ្ញត្តិរបស់វៀតណាមស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ។ លោកឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward បានមានប្រសាសន៍ថា“ យើងមានសំណាង ណាស់ដែលបានរស់នៅនិងធ្វើការនៅវៀតណាម” ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc លោកឯកអគ្គរដ្ឋ ទូតជប៉ុនប្រចាំនៅវៀតណាមលោក Kunio Umeda បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះ រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងការការពារ និងទប់ស្កាត់នឹងជំងឺកូវីដ១៩ ដោយការប្តេជ្ញាចិត្តខ្ពស់នាំមកនូវលទ្ធផលវិជ្ជមាន។ ឯកអគ្គរដ្ឋទូត Kunio Umeda សូមថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលបានចែករំលែកលិខិតរបស់លោកទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward

សាមគ្គីភាព - គន្លឹះនៃភាពជោគជ័យ

ដោយចាត់ទុកថាការខំប្រឹងប្រែងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ជាស្មារតីនៃចំណង សាមគ្គីភាព ឯកអគ្គរដ្ឋទូតន័រវែសប្រចាំនៅវៀតណាមលោក Grete Lochen បានសម្តែងការចាប់អារម្មណ៍ចំពោះអ្វីដែលរដ្ឋាភិបាលវៀតណាមបានធ្វើកន្លងមកដើម្បីបង្ការ និងទប់ស្កាត់ជម្ងឹឆ្លង រួមទាំងក្នុងស្រុកតំបន់និងអន្តរជាតិ។

ជំងឺរាតត្បាតសកលនេះក៏បានប្រឈមនឹងផែនការជាច្រើនរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន។ ទោះយ៉ាងណាយោងតាមឯកអគ្គរដ្ឋទូតន័រវេសបានឲ្យដឹងថា វៀតណាមបាន «ប្រែក្លាយហានិភ័យទៅជាឱកាសវិញ»។ ក្នុងស្មារតីនៃ“ ភាពស្អិតរមួតនិងការឆ្លើយតប» ដែលជា ប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ត្រូវបានបញ្ជាក់ច្បាស់នៅពេលដែលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាំងពីដើមដំបូងនៃការផ្ទុះជំងឺដ៏កាចសាហាវនេះតែម្តង។

វៀតណាមកំពុងចែករំលែកព័ត៌មានយ៉ាងសកម្មដោយអំពាវនាវឱ្យមានស្មារតីសហប្រតិបត្តិការក្នុងចំណោមសមាជិករបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ថ្មីៗនេះវៀតណាមត្រូវលើកឡើងពីគំនិតផ្តួចផ្តើមរៀបចំសន្និសីទពិសេសតាម អ៊ិនធឺរ ណែតពីរ លើកដំបូងបង្អស់របស់អាស៊ាននិងអាស៊ានបូក ៣ ស្តីពីការទប់ស្កាត់ជំងឺជំងឺ១៩ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅ វៀតណាម លោក Antonio Alessandro ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បង្ការជាពិសេសការប្តេជ្ញាចិត្ត របស់ប្រជាជនវៀតណាម។

តាមឯកអគ្គរដ្ឋទូត Antonio Alessandro បានឲ្យដឹងថាជោគជ័យរបស់វៀតណាមភាគច្រើនគឺ ដោយសារប្រជាជនប្រកាន់ ខ្ជាប់នូវគោលការណ៍ណែនាំរបស់រដ្ឋាភិបាលនិងអាទិភាពសុខភាពសាធារណៈ។ ពលរដ្ឋ អ៊ីតាលីនៅវៀតណាមក៏បានបង្ហាញការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់វៀតណាមចំពោះសុវត្ថិភាពផ្ទាល់ខ្លួននិងសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ស្កាត់ការរាតត្បាត ក៏ដូចជាបទពិសោធន៍ក្នុងការទប់ស្កាត់ជំងឺឆ្លង SARS នាឆ្នាំ ២០០៣ និងមេរៀនដែល ប្រមូលបានបានជួយវៀតណាមរៀបចំការឆ្លើយតបប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត