យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែមេសា ក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃទិវារំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនិងឯកភាពមាតុភូមិ (ថ្ងៃទី ៣០ ខែមេសា) សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានសហការជាមួយស្នងការនយោបាយយោធភូមិភាគទី ៧ និងស្នងការនយោបាយនៃអង្គភាពទ័ពពិសេសរៀបចំការតាំងពិព័រណ៍ ក្រោមប្រធានបទ“ មហាជ័យជំនះនានិទាឃរដូវ” នៅសារមន្ទីរយុទ្ធនាការហូជីមិញ (សង្កាត់ ១ ទីក្រុងហូជីមិញ) ។
អញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍នេះ មានលោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការននយោបាយ។ (រូបថត៖ Quan doi Nhan dan)
អញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍នេះ មានលោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការននយោបាយ ។
ការតាំងពិព័រណ៍នេះបានដាក់តាំងឯកសារ រូបថតនិងវត្ថុចំនួនជិត ៣០០ ដែលបែងចែកជាបីវគ្គ៖ វគ្គទីមួយ ឈានចូល Sai Gon - វគ្គទីពីកំលាំងរបស់ប្រជាជន វគ្គទីបីស្នូរខ្ទរនៃ មហាជ័យជំនះនានិទាឃរដូវ។
នៅក្នុងការតាំងពិព័រណ៍នេះគណៈកម្មការរៀបចំបានណែនាំនូវរតនសម្បត្តិជាតិចំនួន ២ គឺសៀវភៅកត់ត្រាការប្រយុទ្ធក្នុងយុទ្ធនាការ Ho Chi Minh និងផែនទីក្នុងយុទ្ធនាការ Ho Chi Minh ។
ព្រមទាំងព័ត៌មានលំអិតអំពីរូបថត ឯកសារនិងវត្ថុនានា បានដាក់តាំងក្នុងការតាំងពិព័រណ៍នេះ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ នៅលើគេហទំព័រនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមដើម្បីប្រជានជនអាចស្វែងយល់។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្ដទៅរហូតដល់ខែសីហា ឆ្នាំ២០២០ ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន